" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្ត្រី​ប្រ​ឈម​នឹង​ការ​រហែក​សរ​សៃ​ពួរ​ឆ្អឹង​ច្រើ​ន​ជាង​បុរស​

អាការ​ហើម ឈឺ​ចាប់ ឬ​ក៏មាន​អារម្មណ៍​ថា​ ឆ្អឹង​ជង្គង់​រលុង​ទង្គិច​គ្នា​នេះ អាច​ជា​សញ្ញា​នៃ​ការ​របួស​រហែក​សរសៃ​ពួរ​ឆ្អឹង ​។ ការ​របួស​រហែក​ សរសៃ​ពួរ​ឆ្អឹង គឺជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ឈឺ​ជង្គង់​ធ្ងន់ធ្ងរ​៤​ប្រភេទ​ទៀត ​​អាច​បណ្ដាល​ឲ្យ​អ្នក​រង​របួស​ពិបាក​ក្នុង​ការ​ដើរ ឬ​រក្សា​លំនឹង​ខ្លួន​​។knee_pain_in_women

យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ស្ត្រី​​​ប្រឈម​នឹង​ការ​រហែក​សរសៃ​ពួរ​ឆ្អឹង​នេះ​​ច្រើន​​ជា​ង​ បុរស​ ស្ត្រី​​។ គេ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ស្ត្រី​ងាយ​ជា​ជន​រង​គ្រោះ​នៃ​របួស​ជង្គង់​បែប​នេះ​ដោយ​សារ​តែ​កត្តា​គ្រោង ឆ្អឹង​រាងកាយ អ័រម៉ូន កម្លាំង​សាច់​ដុំ និង​ស្ថានភាព​សុខភាព​ដទៃ​ទៀត​ជាដើម។

ដើម្បី ចៀសវាង​ពី​បញ្ហា​របួស​រហែក​សរសៃ​ពួរ​ឆ្អឹង​នេះ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​ដែល​ហាត់​កីឡា​ធ្វើ​ការ​ជ្រើសរើស​សម្លៀក​ បំពាក់​ និង​ស្បែក​ជើង​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ពេល​ហាត់​កីឡា។ មុន​នឹង​ធ្វើ​ការ​ហាត់​កីឡា អ្នក​ត្រូវ​តែ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ អំពី​វិធី​បច្ចេកទេស​ការពារ​គ្រោះថ្នាក់​ពេល​លេង​កីឡា​ណា​មួយ។

ក្នុង​ករណី​មាន​ការ​ឈឺចាប់​ខ្លាំង​ អ្នក​ក៏​អាច​សម្រាល​ការ​ឈឺ​ចាប់​ដោយ​សម្រាក​លើក​ជើង​ឲ្យ​ខ្ពស់​ជាង​ក្បាល ស្អំ​ទឹកកក ឬ​រុំ​បង់​របួស៕

Leave a Response