ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វិធី​ថែ​ទាំ​សុខ​ភាព​សម្រាប់​អ្នក​ជម្ងឺ​លើស​ឈាម​

ជម្ងឺ​លើសឈាម​គឺជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន​របស់​មនុស្ស​ឡើង​ខ្ពស់ខុសពី ​ធម្មតា ដែល​អាច​ធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬដាច់ អាច​ធ្វើឱ្យ​មនុស្ស​យើង​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ហើយ​នៅពេល​ដែល​សម្ពាធ​ឈាមឡើង​ខ្លាំង អាច​ធ្វើឱ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​តែម្ដង។ ​

ជម្ងឺ​លើសឈាម​គឺទាមទារ​ការ​ថែទាំ និង​ការព្យាបាល​អស់​មួយជីវិត ដោយ​អ្នកជម្ងឺ​ត្រូវ​កាត់បន្ថយ​ចំណី​អាហារ​ណាដែល​សម្បូរ​ទៅដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិនត្រូវ​ទទួលទាន​ផ្អែមពេក។ ហើយ​សូម​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើនពេក ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន។

ការធ្វើ​លំហាត់់​ប្រាណ ដូចជា​ការដើរ​លឿន​ប្រមាណ​ជា៣០នាទី​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ជាប្រចាំ វាមាន​សារៈប្រយោជន៍​ខ្លាំងណាស់​នៅក្នុង​ការ​ជួយធ្វើ​ឱ្យអ្នក​ជម្ងឺ​លើសឈាម​ មិនសូវ​ឡើង​ទម្ងន់​ខ្លាំង អាចជួយ​ឱ្យសម្ពាធ​ឈាមចុះ​បាន។

អ្នកជម្ងឺ​ត្រូវតែ​ទទួលទាន​ថ្នាំឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូពេទ្យណែនាំ មិនត្រូវ​ធ្វេសប្រហែស​ឡើយ។ ត្រូវធ្វើ​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជារៀងរាល់​១ខែម្ដង​ឬ៣ខែ​ម្ដង ដើម្បី​ប្រើថ្នាំ។ សូម​ចៀសវាង​ការប្រើថ្នាំ​ឱ្យខ្លួនឯង​ផ្ទាល់។

ដើម្បី​ចៀសវាង​ការ​កើតជម្ងឺ​លើស​ឈាម លោកអ្នក​មិនត្រូវ​ទទួលទាន​ស្រា បារី​ច្រើនហួស​កំណត់​នោះទេ​(បន្ដិចបន្ដួច​បាន) មិនត្រូវ​ទទួលទាន​ប្រៃពេក។ ហើយត្រូវ​ថែរក្សា​ទម្ងន់​កុំឱ្យធាត់​ពេក ត្រូវ​កាត់បន្ថយ​នូវភាព​មួម៉ៅ តានតឹង។ ហើយ​ត្រូវចេះ​សម្រួល​អារម្មណ៍​ខ្លួនឯងកុំ​ឱ្យឆាប់ខឹង​ច្រើនពេក​៕

120622041356

Leave a Response