" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

គម្រោងចេញទៅសម្តែងនៅអាមេរិករបស់ នី មនីនាថ បានលុបចោល

នៅទីបំផុតគម្រោងជិះយន្តហោះឆ្លងសមុទ្រចេញទៅសម្តែងក្នុងទឹកដីអាមេរិក ហើយ បន្ទាប់ពីពេលវេលាដែលតារារូបនេះត្រូវបង្ហាញសម្រស់នៅក្នុងទឹកដីមហាអំណាចមួយនេះ បានលើកពេលជាលើកទី២នោះ។

តាមគម្រោង នាង នីមន្នីនាថ នឹងត្រូវចេញទៅសម្តែងនៅក្នុងទឹកដីអាមេរិកនៅអំឡុងចុងខែធ្នូ និងអំឡុងខែមករានាពេលខាងមុខនេះ ដោយគ្រោងចេញទៅជាមួយតារាចម្រៀងលោកណុប បាយ៉ារិទ្ធិ ក្នុងរយៈពេល២ខែ។ ប៉ុន្តែក្រោយមកក៏មានការពន្យារដល់ខែមករាសារជាថ្មី ដោយបានទាំងធ្វើឲ្យនាងខូចបង់ការងារក្នុងស្រុក ព្រោះតែខ្លាចជាន់ពេលគ្នាទៀតផង។

ហេតុនេះនាង នីមន្នីនាថ បានធ្វើការសម្រេចចិត្តមិនទទួលយកការលើកពេលនោះ ក្រោយពីខាងស្ពុនស័រ ស្រាប់តែលើកខែចាកចេញបន្តទៀត ដែលនាងយល់ថា ជាពេលដែលនាងអាចរកប្រាក់បានក្នុងស្រុក។

តារាសម្ដែងដ៏ល្បីល្បាញខាងបង្ហូរទឹកភ្នែករូបនេះបាននិយាយថា នាងសម្រេចបោះបង់ឱកាសចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកជាផ្លូវការហើយ ដែលការសម្រេចលុបចោលផែនការរកប្រាក់នៅក្នុងទឹកដីដ៏ធំទូលាយមួយនេះ គឺដោយសារតែនាងយល់ថា មិនចង់ចាកចេញដោយចិតុ្តឯងតែប៉ុណ្ណោះ។

តារាចម្រៀងដែលមានដើមកំណើតមកពីទឹកដីសៀមរាបអង្គររូបនេះបានបញ្ជាក់ថា នាងពិតជាមានការសោកស្តាយដែលលុបគម្រោងចេញទៅអាមេរិកដែលធ្វើឲ្យនាងបាត់ ឱកាសក្នុងការរក លុយដុំ ប៉ុន្តែខាងម្ចាស់ស្ព័នស័របែជាលើកខែចេញទៅចំរដូវប្រាំងនោះគឺនាងមិនអាចចេញទៅបាន ទេ ខណះពេលក្នុងអំឡុងពេលនេះនាងក៏មានការមមាញឹកខ្លាំងណាស់ដែរក្នុងការប្រគំតន្ត្រីខេ ត្តក្រុងនោះ។

ទោះជាយ៉ាងណាតារាសម្តែងពូកែបង្ហូរទឹកភ្នែករូបនេះបានអះអាងថា គម្រោងមួយនេះគឺមិនបានរំសាយឡើយគ្រាន់តែខាងស្ពុនស័រចង់ពន្យារពេលឲ្យតារាយើង ចាកចេញប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងកាលបរិច្ឆេទលើកពេលនោះ នាងនៅមិនទាន់ច្បាស់នៅឡើយទេ ដោយនាងគ្រាន់តែដឹងថា សំណើរដែលលើកទៅវិញនោះនឹងត្រូវចំអំឡុងមុន ឬក្រោយចូលឆ្នាំខ្មែរបន្តិចបន្តូចប៉ុណ្ណោះ។

មានការលើកឡើងថា នី មន្នីនាថ បានច្រានចោលការហោះហើរទៅកាន់ទឹកដីអាមេរិកនាពេលនេះ ក៍បានធ្វើឲ្យនាងបាត់ឱកាសក្នុងការជួបមុខបុរសម្នាក់ដែលតែងតែព្យាយាមទាក់ទងនាង តាមទូរស័ព្ទនោះផងដែរ។

ពាក់ព័ន្ធក្នុងរឿងនេះក្រវ៉ាន់សៀមរាបរូបនេះបានសារភាពថា មានបុរសម្នាក់ដែលរស់នៅទីនោះតែងតែឧស្សាហ៍ទូរស័ព្ទមកលេងនាងមែនតែការទំនាក់ ទំនងនោះគឺគ្រាន់តែក្នុងន័យរាប់អាននាងប៉ុណ្ណោះក្នុងនាមនាងគឺជាតារាម្នាក់ បន្ទាប់ពីបានឃើញតាមរយៈខារ៉ាអូខេ និងMTVផ្សេងៗ។ ទោះជាយ៉ាងណានី មុន្នីនាថ បានធ្វើការបដិសេធថា  នាង និងបុរសរូបនោះមិនមែនជាកំណាន់ចិត្តនឹងគ្នាឡើយ

មួយរយះចុងក្រោយនេះគេសង្កេតឃើញការងារសិល្បះរបស់នាង នីមន្នីនាថ កាន់តែមមាញឹកដូចទឹកបាក់ទំនប់ដោយស្ទើររាល់ថ្ងៃនាងត្រូវឡើងចុះខេត្តក្រុងស្ទើរមិន លោះ។

ការមាមាញឹកក្នុងការកើបប្រាក់នៅក្នុងស្រុករបស់នាងក៍ស្ថិតក្នុងគម្រោងរកប្រាក់បង់រំលស់ ថ្លៃផ្ទះ ដែលតម្រូវឲ្យនាងបង់ជាទៀតទាត់នៅរៀងរាល់ខែនោះ។ដោយឈរលើមូលហេតុនេះនាង ត្រូវបង្ខំចិត្តទទួលការងារទាំងឈឺថែមទៀតផង។

ដោយឡែកសម្រាប់ឱកាសចេញទៅកើបប្រាក់នៅអាមេរិកនោះវិញគឺជាពេលវេលាមួយ ដែលនាងគិតថាជាពេលមួយដែលធ្វើឲ្យនាងកាន់តែអាចមានលទ្ធិភាពក្នុងការរកប្រាក់ បន្ថែមក្នុងការដោះបំណុលនេះ ហើយពេលដែលនាងវិលមកវិញនោះក៍ចំពេលដែលនាងអាចទទួលការងារចេញច្រៀង ខេត្តក្រុង ក្នុងអំឡុងរដូវក្ដៅផងដែរ។ ប៉ុន្តែស្រាប់តែគម្រោងមួយនេះបានបន្តលើកពេលទៀត ទើបនាងគិតថា សម្រេចមិនទៅល្អជាង ដើម្បីទុកឱកាសនេះទទួលយកការងារនៅក្នុងស្រុកជំនួសវិញ ខណះពេលអំឡុងរដូវប្រាំងនោះនាងក៏អាចមានលទ្ធិភាពក្នុងការរកប្រាក់រាប់រយដុល្លារ បានផងដែរ៕

ដោយ៖ ហេង នាង

Comments are closed.