" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បន្ទប់ទឹក និងបង្គន់ជាកន្លែងដែលសម្បូរ​​ទៅ​​ដោយ​​មេរោគ

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

ករណីប្រើបង្គន់សាធារណៈវាអាស្រ័យជាខ្លាំងទៅនឹងប្រភេទបង្គន់ និងការធ្វើអនាម័យ។ ការចូលបន្ទប់ទឹក ឬបង្គន់ត្រូវគិតគូរពីភាពស្អាត និងអនាម័យជាពិសេស។ បន្ទប់ទឹក និងបង្គន់ជាកន្លែងដែលសម្បូរទៅដោយមេរោគជាច្រើនប្រភេទ។

បង្គន់ដែលនៅតាមគេហដ្ឋាន ជួនពិបាកក្នុងការធ្វើអនាម័យ ចុះទម្រាំនៅតាមទីសាធារណៈទៀត ម្យ៉ាងទៀតប្រភេទបង្គន់ក៏ត្រូវគិតគូរដែរ ជាទូទៅមាន២ប្រភេទ គឺបង្គន់ចាន(អង្គុយចោងហោង) និងបង្គន់កន្ថោរ (អង្គុយផ្ទាល់ពីលើ)។ ករណីបង្គន់ចានដែលអង្គុយចោងហោង ដូចជាមិនសូវកើតជាបញ្ហាទេ។ តែក្នុងករណីបង្គន់កន្ថោរដែលអង្គុយ ផ្ទាល់ពីលើពិតជាត្រូវគិតគូរ ព្រោះអាចអង្គុយពីលើភាពកខ្វក់ និងមេរោគ។

មុននឹងអង្គុយ សូមសម្អាតចានបង្គន់ និងបន្ទះ អង្គុយសិន អាចប្រើក្រដាសជូត រឹតតែប្រសើរបើមានក្រដាសជូតសម្លាប់មេរោគ និងទ្រាប់ក្រដាសមុនអង្គុយពីលើ។ ត្រូវត្រួតពិនិត្យ ផងដែរថាបង្គន់នេះមានទឹកលាងស្អាតត្រឹមត្រូវឬទេ មុនពេលចូល និងចេញពីបង្គន់ ដូចជាមុនបត់ជើងបាញ់ទឹកចោលសិន និងពេលចេញត្រូវបាញ់ទឹក១ដងទៀត៕

Leave a Response