" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វិធីសាស្ត្រសម្រាប់ការពារក្នុងពេលមករដូវ

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

ស្ត្រីជាច្រើនតែងជួបបញ្ហាលំបាកនៅពេលដល់ថ្ងៃធ្លាក់រដូវ។ បញ្ហាតិចឬច្រើន អាស្រ័យលើអាការៈកើតឡើងទៅលើស្ត្រីយើងម្នាក់ៗប៉ុណ្ណោះ។ ប្រការសំខាន់បំផុតត្រូវកត់ថ្ងៃខែធ្លាក់រដូវ ក្នុងប្រតិទិនថា អំឡុងរដូវខែរបស់អ្នកតែងធ្លាក់មកចំថ្ងៃណា ដើម្បីត្រៀមទប់ទល់ឲ្យបានត្រឹមត្រូវ។

ដើម្បីកាត់បន្ថយអាការៈកើតឡើងក្នុង អំឡុងពេលធ្លាក់រដូវដូចជា រមូលពោះ ចុករួយ ឈឺដើមទ្រូង ឈឺក្បាល ឈឺ ខ្នង ឈឺត្រង់ក្រោមផ្ចិត ស្រៀវស្រាញក្នុងខ្លួន ចុកពោះ ស្ត្រីចាំបាច់ត្រូវរក្សាបរិមាណទឹកក្នុងរាងកាយ ដោយការ បរិភោគអាហារដែលមានវីតាមីន B6 និងវីតាមីនE កាល់ស្យូម និងម៉ាញ៉េ ស្យូម ព្រោះក្នុងអំឡុងនេះ មានឈាម ធ្លាក់ច្រើន ដូច្នេះត្រូវបរិភោគអាហារសំ បូរធាតុដែកបន្ថែម។

គួរចៀសវាងការផឹកភេសជ្ជៈប្រភេទកាហ្វេអ៊ីន ព្រោះថា នឹងធ្វើឲ្យដើមទ្រូងតឹងអួល ឈឺក្បាល និងមានអារម្មណ៍តប់ប្រមល់ ពិសេសគ្រឿងស្រវឹងដែលមានសារជាតិអាល់កុល ដែលជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងនោះ ពេលបរិភោគហើយមិនផ្តល់ផលល្អឡើយ។

គួរបរិភោគអាហារច្រើនដង តែម្តងៗបន្តិចបន្តួច ព្រោះអាចជួយកាត់បន្ថយអាការៈតានតឹងអារម្មណ៍ ជួយទប់កម្រិតសារជាតិស្ករក្នុងឈាម ជួយការពារអាការៈអស់កម្លាំងល្ហិតល្ហៃ និងអាការៈឈឺក្បាល។

ត្រូវបរិភោគអាហារដែលមានកាកសរសៃច្រើនដូចជាបន្លែ ផ្លែឈើ សណ្តែក ដែលជួយកាត់បន្ថយការបាត់បង់សារជាតិទឹកក្នុងរាងកាយ។ ត្រូវចៀសវាងការបរិភោគអាហារជំពូកទឹកដោះគោ ប៊័រ សាច់សត្វ ពីព្រោះថាសារជាតិខ្លាញ់បង្កឲ្យកើតអាការៈឈឺចុកចាប់៕

Comments are closed.