" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ការប្តូររបបរស់នៅ និងរបបទទួល​​ទាន​​មាន​​សារៈប្រយោជន៍ចំពោះអ្នកមាន​សម្ពាធ​ឈាម​ទាប

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

ថ្វីត្បិតវាមិនមានគ្រោះថ្នាក់ដូចជំងឺលើសឈាម តែជំងឺសម្ពាធឈាមទាប ក៏បង្កការរំខានមិនតិចឡើយសម្រាប់រូបអ្នកកើតជំងឺនេះ។ ការផ្លាស់ប្តូរអំពីរបៀបរបបរស់នៅ និងរបបទទួលទាន អាចជួយព្យាបាលជំងឺដោយប្រសិទ្ធភាព។

ក្រុមវេជ្ជបណ្ឌិតច្រើនតែទូន្មានថា គួរបន្ថយបរិមាណអំបិលក្នុងរបបទទួលទានប្រចាំថ្ងៃ  ព្រោះសូដ្យូមក្នុងអំបិលធ្វើឱ្យកើនសម្ពាធឈាម។ ប៉ុន្តែចំពោះអ្នកសម្ពាធឈាមទាបនោះ គួរប្រើអំបិលច្រើនជាង។ ប្រសិនអ្នកមានជំងឺបេះដូង គឺត្រូវសាកសួរយោបល់របស់វេជ្ជបណ្ឌិត មុនពេលកែសម្រួលមកកាន់របបទទួលទាននេះ។

ក្នុងមួយថ្ងៃ ត្រូវផឹកទឹកប្រមាណ១០កែវ ក្រោយពេលហាត់ប្រាណ ឬក្នុងថ្ងៃក្តៅខ្លាំង គួរប្រើទឹកមានសមាសធាតុសូដ្យូម និងប៉ូតាស្យូមច្រើន។

ហាត់ប្រាណរាល់ថ្ងៃ ជួយរក្សាចរាចរឈាមក្នុងសរីរាង្គឱ្យបានល្អ ហេតុនេះបន្ថយជំងឺសម្ពាធឈាមទាប។ ត្រូវប្រយ័ត្នប្រយែងពេលក្រោកឈរប្រថុចញ៉ុច ពេលកំពុងគេង ឬអង្គុយ គួរដកដង្ហើមវែងៗប៉ុន្មាននាទី មុនពេលក្រោកឈរ ដើម្បីបង្កើនចរាចរឈាមទៅកាន់ផ្នែកផ្សេងៗនៃសរីរាង្គ។

គួរបន្ថយពពួកអាហារសម្បូរកាបោនអ៊ីដ្រាត ដូចជាដំឡូងបារាំង បាយ និងនំប៉័ង។ អ្នកសម្ពាធឈាមទាប គួរទទួលទានកាហ្វេ ព្រោះសារជាតិកាហ្វេអ៊ីនក្នុងកាហ្វេធ្វើឱ្យកើនសម្ពាធឈាម។

ប្រើប្រាស់ ភេសជ្ជៈមានអាល់កុល បង្កការបាត់បង់ទឹកក្នុងសរីរាង្គ។ ត្រូវផឹកទឹកច្រើន បង្កើនបរិមាណបន្លែផ្លែឈើ សាច់អន្ទង់ មាន់ និងត្រីក្នុងរបបទទួលទាន៕

Comments are closed.