" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

គង់ សុ​ជាតិ វីវក់​រឿង​រក​ស៊ី​មិន​​ទាន់​គិត​​​រឿង​រាប​ការ​

ក្រោយពេលបាក់បែកជាមួយស្វាមីពិធីការិនីដែលមានសម្រស់មិនចេះរីងស្ងួតនាង គង់ សុជាតិ តែងតែ លេចលឺនូវព័ត៌មានជាបន្តបន្ទាប់ដែលបានផ្តោតសំខាន់ទៅលើស្នេហាថ្មី របស់នាង រហូតមានមានការអះអាងថា នាងមានម្ចាស់ស្នេហ៍បិទមុខរួចទៅហើយ ហើយ ក៍ជិតនឹងបាន រៀបការក្នុងពេលដ៏ខ្លីខាងមុខនេះទៀតផង។

ទោះយ៉ាងណា អ្នកនាងហាក់មិនទាន់ចង់រំលេច ពីដំណឹងនេះឲ្យវែងឆ្ងាយឡើយ ខណៈដែល ដំណឹងនេះ កាលពីជាងកន្លះឆ្នាំមុន អ្នកនាងក៏ធ្លាប់ អួតប្រាប់គេម្ដងដែរ ប៉ុន្តែបានត្រឹមជាខ្យល់នោះ ស្របពេលដែលមុខរបររបស់នាងកំពុងតែ កាក់កបដូចទឹកបាក់ទំនប់នោះ។

គេនៅចាំបានថា កាលពីចុងឆ្នាំ២០១១ អ្នកនាងគង់ សុជាតិ ធ្លាប់រំលេចដំណឹងជិតរៀបការបែបនេះ ម្ដងរូចមកហើយ ដើម្បីប្រឆាំងនឹងព័ត៌មានដែល ផ្អើលថា អ្នកនាងនិងពិធីកររូបសង្ហារ គឺលោកជា វិបុល បានបង្កាត់ភ្លើងស្នេហ៍បិទមុខជាមួយគ្នា ខណះពេលដែលនាងធ្លាប់បានអះអាងថា ប្រុស ដែលអ្នកនាងត្រៀមរៀបការ មានវ័យសាមស្ដើង មានរូបរាងសង្ហា និងជាអតីតមិត្តចាស់របស់អ្នក នាង ដែលមានទំនាក់ទំនងស្គាល់គ្នាជាយូរមក ហើយ។ អ្នកនាងប្រាប់ថា បុរសនោះបានជួប ចរចារជាមួយចាស់ទុំរបស់អ្នក នាងរួចអស់ មកហើយ ប៉ុន្តែដោយសារតែការចរចារនៅមិន ទាន់រៀបរយទាំងស្រុង ទើបអ្វីៗនៅតែមិនទាន់លេចចេញលទ្ធផល។ អ្នកនាងគ្រោងចូលរោងការនៅដើមឆ្នាំ២០១២ ប្រសិនបើចំណងទាក់ទងរវាងអ្នកនាង និងប្រុសនោះ មានភាពរលូន ហើយអាចឈានដល់ភាពរឹងមាំដូចការរំពឹង។ ប៉ុន្តែនៅពេលកាលបរិច្ឆេទឈានចូលមកដល់ អ្នកនាងបែរជារំលត់ព័ត៌មាននោះឈឹង ដោយវិលមកបង្វែររឿងបើកហាងកាហ្វេជំនួសទៅវិញ។ អ្នកនាងរមែងគេចចេញមិនឆ្លើយពាក់ព័ន្ធនឹងរឿងអាពាហ៍ពិពាហ៍ដូច មុន ក្រោយពេលអំឡុងពេលដើមឆ្នាំ២០១២កាន់តែរំលងផុតឆ្ងាយ។

ទោះជាយ៉ាងណាពិធីការិនីរូបនេះបានធ្លោយមាត់នៅក្នុងពិធីមង្គលការសុខ សុម៉ាវត្តីថា នាងក៍មានគម្រោងចូលរោងការនៅក្នុងពេលឆាប់ៗខាងមុខនេះដែរ ដោយនាងបានលើកហេតុផលថា អ្នកនាង និងបុរសម្នាក់នោះ បានឈានដល់ចំណងទាក់ទងគ្នាកាន់តែប្រសើរហើយ ដោយកាលពីប៉ុន្មានអាទិត្យមុន ចាស់ទុំរបស់ខាងប្រុសនោះ បានវិលមកកាន់តុចរចារ ជាមួយចាស់ទុំរបស់នាងដូចមុនទៀតផង។ នាងបញ្ជាក់ថា នាងប្រហែលជាទទួលយកសំណើពីខាងប្រុស ដើម្បីចូលរោងការឲ្យខានតែបាន នៅអំឡុងដើមឆ្នាំ២០១៣ បន្ទាប់ពីអះអាងថា អ្នកនាងក៏រឹងប៉ឺងផ្នែកមុខជំនួញ និងជីវភាព ឯភាគីខាងប្រុស ក៏រឹងមាំក្នុងជីវិតឯកជនដូចគ្នា។ អ្នកនាង អ្នកនាងអះអាងថា ឈានចូលឆ្នាំហ្នឹង អ្នកនាងចាប់ផ្ដើមចង់រៀបការនឹងគេហើយ ដើម្បីកុំឲ្យជាប់ឈ្មោះជាមេម៉ាយមានស្នេហ៍បិទមុខនាំឲ្យមានការរិះគន់បន្តទៅទៀត។

ផ្ទុយពីការអះអាងដូច្នោះនាង គង់ សុជាតិ បានអះអាងជាថ្មីប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា នាងនៅមិនទាន់មានពេលវេលាក្នុងការគិតគូចូលរោងការនៅឡើយទេ ខណះពេលដែលការងាររបស់នាងកំពុងតែមមាញឹកស្ទើរដកឃ្លាមិនរួចនោះ។ម្យ៉ាងទៀត កូនរបស់នាងនៅមិនទាន់ពេញវ័យ ហើយស្ថិតនៅក្នុងការគ្រប់គ្រងរបស់នាងផ្ទាល់ ជាហេតុធ្វើឲ្យនាងកាន់តែមមាញឹកខាងផ្នែកជំនួញផងនិងងាកមកមើលកូនផង។ទាំងនេះ គឺជាមូលហេតុដែលធ្វើឲ្យនាងនៅតែមិនអាចដកឃ្លានៅក្នុងការគិតគូរពីបញ្ហាជីវិតនោះ។

យ៉ាងណាក៍ដោយទស្សនិកជនកំពុងតែរង់ចាំមើលតើអ្នកនាងពិតជាអាចរំលេចមង្គលការ បែបបើកចំហបាន១០០% ឬយ៉ាងណា ដើម្បីឆ្លើយតប នឹងអារម្មណ៍អន្ទះសារចង់ដឹងរបស់មហាជន ដែលទន្ទឹងចង់ឃើញអនាគតស្វាមីរបស់អ្នកនាង ថាជាអ្នកណាឲ្យពិតប្រាកដដែរនោះ៕

ដោយ៖ សារ៉ាយ

Leave a Response