" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ផលប៉ះពាល់ដែលបង្កដោយតេនញ៉ា និងការការពារកុំ​​ឱ្យ​​កើតមានតេនញ៉ា

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

តេនញ៉ាគឺជាប្រភេទដង្កូវតូចៗម្យ៉ាងដែលមានរាងសំប៉ែត និងពណ៌ស ហើយមានប្រវែងពី៥ម៉ែត្រទៅ១០ម៉ែត្រ(លូតលាស់ ដល់កម្រិត)។ ជាទូទៅពពួកតេនញ៉ាវាស្ថិតនៅក្នុងពោះវៀន រួចវាចែកចេញជា២ប្រភេទគឺ តេនញ៉ា សាស៊ីណាតា គឺជាប្រភេទតេនញ៉ាដែលមានប្រភពពីសត្វគោ និងតេនញ៉ា សូយ៉ូម គឺជាប្រភេទតេនញ៉ាដែលមានប្រភពពីសត្វជ្រូក។

រោគសញ្ញាភាគច្រើនមិនស្ដែងឱ្យលោកអ្នកដឹងទេ ប៉ុន្ដែប្រសិនជាមានក៏មានរោគសញ្ញាស្រាលៗខ្លះ ដូចជាឈឺពោះ (ឈឺពេញពោះតែម្ដង) ជួនកាលអ្នកជម្ងឺមានរាក ឬមានជាទល់លាមក។ ធម្មតា នៅពេលដែលវាផ្ដាច់ចេញជាកង់ៗ រួចវាធ្លាក់មកទំជាប់នឹងខោទ្រនាប់រហូតធ្វើឱ្យអ្នកជម្ងឺរមាស់គូទ។ ប្រសិនជាមានអាន់ណូ ឬកូន តេនញ៉ាធ្វើចលនាចូលទៅដល់ខួរក្បាល វាមានរោគសញ្ញាដូចជាធ្វើឱ្យអ្នកជម្ងឺប្រកាច់ ឬមានលក្ខណៈស្រដៀងនឹងមនុស្សឆ្កួតជ្រូកដែរ។

អាការរោគដូចបានរៀបរាប់ខាងលើនេះ គឺវាធ្វើឱ្យមានការប៉ះពាល់ក្នុងខួរក្បាល។ ជាធម្មតាប្រសិនជាមានពពួកដង្កូវមាន នៅក្នុងពោះវៀន សារធាតុទាំងប៉ុន្មានដែលមានសារសំខាន់ជួយទ្រទ្រង់សរីរាង្គរបស់មនុស្ស តេនញ៉ានឹងស្រូបយកសារធាតុទាំងអស់ ដែលធ្វើឱ្យសុខភាពរបស់មនុស្ស ឬរាងកាយមានការចុះខ្សោយ និងស្គមរីងរៃ។

ដើម្បីការពារកុំឱ្យកើតមានតេនញ៉ា ពេលទទួលទានបន្លែត្រូវតែលាងសម្អាតឱ្យបានស្អាត យកល្អប្រសិនជាអាចចម្អិនបានរឹតតែប្រសើរ ព្រោះការចម្អិនបន្លែឱ្យឆ្អិន វាជួយសម្លាប់នូវពពួកមេរោគ ឬពពួកប៉ារ៉ាស៊ីតទាំងឡាយដែលមកតោងជាប់នឹងបន្លែដែលលោកអ្នកទទួលទាន។ រាល់ពេលដែលចេញ ពីបង្គន់ត្រូវលាងដៃឱ្យបានស្អាតជាមួយសាប៊ូ។ សម្រាប់ការទទួលទានអាហារសាច់វិញក៏ត្រូវចម្អិនឱ្យបានឆ្អិនល្អផងដែរ៕

Leave a Response