" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បញ្ហាប្រឈមពេលដែលធ្វើលំហាត់​​ប្រាណក្នុងអការធាតុក្តៅ

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

តាមការស្រាវជ្រាវបានឲ្យដឹងថា អំឡុងពេលអាកាសធាតុក្តៅ មនុស្សដែលធ្វើលំហាត់ ប្រាណនៅខាងក្រៅផ្ទះត្រូវការប្រុងប្រយ័ត្នដើម្បីជៀស វាងពីការគ្រោះថ្នាក់ដោយកម្តៅថ្ងៃ។

ការរក្សាជាតិទឹក គឺជារឿងសំខាន់ ហើយអាចរក្សាបានដោយ ការផឹកទឹកច្រើន៣០នាទី មុននឹងធ្វើលំហាត់ប្រាណ ហើយផឹកយ៉ាងហោចណាស់១៧៤មីលីលីត្រ រៀងរាល់២០នាទីម្តងអំឡុងពេលធ្វើ លំហាត់ប្រាណហើយ សូមផឹកលើសពីនេះ នៅពេលដែលអ្នកស្រេកទឹកយូរ បន្ទាប់ពីធ្វើលំហាត់ប្រាណ។

ក្នុងករណីនេះ ទឹកប៉ូវកម្លាំងអាចមានអត្ថប្រយោជន៍ជាង។ មធ្យោបាយដទៃទៀត គឺដើម្បីសម្របខ្លួនរបស់អ្នកទៅ នឹងលំហាត់ប្រាណនៅក្នុងអាកាសធាតុក្តៅ។ នៅពេលដែលខ្លួនរបស់អ្នកស៊ាំ អ្នកនឹងឆាប់បែកញើស បង្កើតញើសបន្ថែម និងបាត់បង់អេឡិចត្រូលីត្រតិចតួច។

អត្ថប្រយោជន៍នៃការស៊ាំ នឹងអាកាសធាតុរួមមាន ដំណោះស្រាយនៃការបន្ថយ សីតុណ្ហភាពរបស់ខ្លួន, បន្ថយចង្វាក់បេះដូងអំឡុងពេល ធ្វើលំហាត់ប្រាណ និងបន្ថយហានិភ័យនៃការខ្វះជាតិទឹក៕

Comments are closed.