" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វិធីការពារ និងកែបញ្ហាបែកសង្វារពោះ

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

មូលហេតុក្បាលពោះបែកសង្វារ មកពីស្បែកបរិវេណនោះ រីកមាឌ (យឺត)ខ្លាំង ទាំងក្នុងសភាពធម្មតា និងដោយការកើតជំងឺ ដូចជាស្ត្រីមានគភ៌ ស្ត្រីបំបៅដោះកូន អ្នកដែលធាត់លឿនពេក វ័យជំទង់ (ចន្លោះពីអាយុ ៩ទៅ ១៣ឆ្នាំ) មានបម្រែបម្រួល នៃការរីកធំធាត់យ៉ាងឆាប់រហ័ស កើតជំងឺទឹកនោមផ្អែម ការប្រើប្រាស់ថ្នាំដែលមានធាតុផ្សំ របស់ស្តេរ៉ូអ៊ីដ (Steroid) យូរពេក និងអ្នកកើតជំងឺ Cushing”s និង Marfan Syndromes ។

ចំពោះស្ត្រីមានគត៌ អាចការពារការបែកសង្វាពោះ ដោយលាបឡេ ថែស្បែកជាប្រចាំ នៅបរិវេណក្បាលពោះ តាំងពីទើបមានគភ៌ ។ចំណែកអ្នកធាត់វិញ នៅពេលសម្រកទម្ងន់ សង្វាពោះ ក៏ចុះថយទៅតាមនោះដែរ ។ប្រការសំខាន់ មិនគួរប្រើថ្នាំស្តេរ៉ូអ៊ីដ ញឹកញាប់ បន្តបន្ទាប់គ្នា យូរពេកឡើយ ហើយក៏ត្រូវស្ថិតក្រោមការថែទាំ ព្យាបាលពីគ្រូពេទ្យផងដែរ ទើបមានសុវត្តិភាព ។

ការថែទាំ ដើម្បីកែបញ្ហាបែកសង្វាពោះ គួរប្រើថ្នាំសម្រាប់លាប ដែលផ្សំឡើងដោយអាស៊ីដវីតាមីន A ដូចជា Tretinoin អាចជួយអោយអាការ ប្រសើរឡើង និងត្រូវទទួលទានអាហារ អោយបានគ្រប់ទាំង៥ក្រុម ហាត់ប្រាណ អោយបានជាប់ជាប្រចាំ ទើបសុខភាពរាងកាយបានល្អ មាំមួន ពិសេស ត្រូវលាបឡេបំប៉នស្បែកជាប្រចាំ ៕

Comments are closed.