" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ផលប៉ះពាល់ពីលាបម្សៅនៅលើស្បែក

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតយើង ផលិតផលសម្អាង ឬគ្រឿងសម្អាង(ផលិតផល កូស្មេទិច) បង្កើតឡើងក្នុងគោលបំណងជួយថែទាំ និងការពារស្បែករបស់យើង ព្រមទាំង ជួយចិញ្ចឹមស្បែកដោយបន្សើមជាតិទឹកនៅលើស្បែក។

ដូច្នេះផលិតផលទាំងនេះមានអត្ថប្រយោជន៍ខ្លាំងជ ណាស់ បើយើងប្រើប្រាស់វាចំគោលដៅ ឬចំតម្រូវការ ពិតប្រាកដរបស់ស្បែកយើងជាអាទិមាន ផលិតផល សម្រាប់ចិញ្ចឹមស្បែកស្ងួត ឬផលិតផលសម្រួលក្រ ពេញញើសសម្រាប់ស្បែកខ្លាញ់ជាដើម។

ការប្រើប្រាស់ផលិតផលទាំងនេះ២ដង ឬ៣ដងក្នុង១ ថ្ងៃ មិនឆ្លើយតបបានត្រឹមត្រូវទៅនឹងធម្មជាតិស្បែក ឬ តម្រូវការពិត ប្រាកដរបស់ស្បែកឡើយ។ ហើយការ ប្រើប្រាស់ខុសឆ្គងអាចបង្កឥទ្ធិពលអាក្រក់ ទៅលើ ស្បែកទៅវិញ។

ករណីត្រឹមត្រូវបំផុតមុននឹងសម្រេចចិត្ដប្រើប្រាស់ផលិតផលណាមួយ គួរតែសាកសួរយោបល់ជាមួយ គ្រូពេទ្យ ឬអ្នកជំនាញជាមុនសិន ប្រយោជន៍ឱ្យ ដឹងថា តើស្បែកប្រភេទណា និងថាតើត្រូវលាបម្សៅបែបនេះបែបនោះប៉ុន្មានដងក្នុង១ថ្ងៃ?៕

Comments are closed.