" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អាការៈឆ្អល់ពោះនៅពេលបរិភោគអាហាររួច

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

តាមការឲ្តដឹងពីលោកវេជ្ជបណ្ឌិតថា វិបត្ដិរំលាយអាហារ ឬការរំលាយអាហារមិនបានល្អ ដែលបណ្ដាលមកពីមូលហេតុជាច្រើនផ្សេងៗគ្នា។ វិបត្ដិរំលាយអាហារ ឬការរំលាយអាហារមិនបានល្អ អាចដោយសារក្រពះរួមតូច កាលបើពេលទទួលទានឆាប់ឆ្អែត តែមាត់នៅតែឃ្លាន។

ការរំលាយអាហារមិនបានល្អខ្លះ មានតឹងពោះ ហើមពោះ ភើ និងក្អែលលេប អាហារវិញជាដើម។ វិបត្ដិរំលាយអាហារ ឬការរំលាយអាហារមិនបានល្អ អាចកើតដោយសារច្រាលអាហារពី ក្រពះមកបំពង់អាហារ ជាទូទៅមាន រោគសញ្ញាក្រហាយតាមបណ្ដោយ ក្រោយឆ្អឹងសន្ទះទ្រូង ពីចុងដង្ហើមឡើង មកដើមក។

វិបត្ដិរំលាយអាហារម្យ៉ាងទៀត ដែលកើតញឹកញាប់ផងដែរ ពាក់ព័ន្ធទៅនឹងវិបត្ដិរបត់ពោះវៀន ឈឺចាក់ខ្លាំង និងចង្អោរ ប៉ុន្ដែបែបនេះក៏អាចជាករណីវិបត្ដិចរាចរ របស់ពោះវៀនតូចផងដែរ។

ការព្យាបាលវិបត្ដិរំលាយអាហារនេះ ពឹងផ្អែកទាំងស្រុងទៅលើមូលហេតុផ្ទាល់របស់វា ហើយការទទួលទានថ្នាំពេទ្យមួយចំនួន ដោយគ្មានវេជ្ជបញ្ជា ក៏អាចបង្កផលប៉ះពាល់ដល់ការរំលាយអាហារផងដែរ ដូចជាថ្នាំអាស្ពីរីនជាដើម ដូច្នេះត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលបានត្រឹមត្រូវ៕

Comments are closed.