" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

មូលហេតុធ្វើឱ្យអត់កូនដោយក្រពេញអ័រម៉ូន

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

ក្រពេញអ័រម៉ូនធ្វើឱ្យស្ដ្រីក៏ដូចជាបុរសពិបាកនឹងមាន កូនចៅបាននោះ មានក្រពេញអ័រម៉ូនចំនួនបីធំៗ និងមានសារៈសំខាន់ បំផុតនៅក្នុងខ្លួនមនុស្ស។ ក្រពេញអ័រម៉ូនទីមួយដែលស្ថិតនៅត្រង់កន្លែងបញ្ជាធំ របស់មនុស្ស គឺនៅត្រង់ចំណុចកណ្ដាលនៃខួរក្បាល យើងតែម្ដង ដែលមានឈ្មោះថាក្រពេញពីទុយតារី។ ក្រពេញនេះមានតួនាទីជាអ្នកដើរសម្រួលដល់ក្រពេញ ដទៃទៀតឱ្យមានដំណើរ ការទៅល្អ និងមានទំនាក់ទំនងនឹងគ្នា។

ដូច្នេះបើក្រពេញនេះមានផលប៉ះពាល់អ្វីមួយនោះ លោកអ្នកមិនអាចមានកូនចៅបានទេ។ ចំណែកឯក្រពេញទីពីរនោះ ដើរតួនាទីធំក្នុងបញ្ហាកូនចៅគឺក្រពេញទីរ៉ូអ៊ីដ ក្រពេញមេអំបៅ ដែលស្ថិតនៅចំពីមុខ-ក ក៏មានតួនាទី សម្រួលដល់ដំណើរឈាម ជាតិស្ករ មេតាប៉ូលីសផ្សេងៗដល់មនុស្ស។ រីឯក្រពេញមួយទៀតគឺក្រពេញសៀរ៉េណាល់ ដែលស្ថិតនៅលើតម្រងនោមរបស់មនុស្ស។ ប្រសិនបើក្រពេញទាំងបីនេះមានភាពមិនប្រក្រតីអ្វីមួយកើតឡើងនោះ លោកអ្នកមិនអាចមានកូនចៅបានទេ បើមិនធ្វើការព្យាបាលក្រពេញទាំងនោះ។

ក្រពេញទីមួយពីទុយតារី ដែលជាមូលហេតុធ្វើឱ្យលោកអ្នកមិនមានកូនចៅបាន។ ជម្ងឺដែលបានជួបប្រទះច្រើនទៅលើស្ដ្រី ដែលមិនមានកូន ដោយសារតែមានដុំសាច់ដុះពីលើក្រពេញទីមួយនោះប៉ះពាល់ដល់ដំណើរការផលិត អ័រម៉ូន ធ្វើឱ្យស្ដ្រីមានវិបត្ដិ ដូចជារដូវមិនទៀង ឬបាត់រដូវតែម្ដង(យូរខែឆ្នាំ) និងបណ្ដាលឱ្យស្ដ្រីមិនអាចមានកូនចៅបានទេ។ មួយវិញទៀតនោះក្នុងបញ្ហាក្រពេញនេះដដែល បច្ចុប្បន្ននេះមានស្ដ្រីជាច្រើនដែលមានបញ្ហាខ្សោយក្រពេញផ្នែកខាងលើ ខ្លាំង ដោយសារការប្រើប្រាស់ថ្នាំពពួក ក័រទីកូអ៊ីត ជាពពួកថ្នាំសន្លាក់ និងបាយបាន ដោយការប្រើច្រើនលើសលប់ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ពពួកថ្នាំអស់ទាំងនោះទៅបញ្ជាឱ្យក្រពេញផ្នែកខាងលើនោះមិនព្រមធ្វើការ បញ្ចេញអ័រម៉ូនធម្មជាតិរបស់ខ្លួន ហើយធ្វើឱ្យក្រពេញនោះលែងមានដំណើរការ ដែលជាហេតុធ្វើឱ្យប្រព័ន្ធបន្ដពូជធ្លាក់ចុះទាំងបុរសទាំងស្ដ្រីមិនសូវ មានចំណង់ផ្លូវភេទ មិនសូវមានការផលិតទឹករំអិលគ្រប់គ្រាន់ សម្រាប់ការបន្ដពូជ ដែលជាហេតុមិនអាចមានកូនចៅបានទេ ទាំងភរិយាក៏ដូចជាស្វាមី។

បើលោកអ្នកមានវិបត្ដិមិនមានកូនចៅបាននោះ ត្រូវទៅរករោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ ប្រសិនបើមានកត្ដាដែលជាប់ពាក់ព័ន្ធនឹងរឿងក្រពេញអ័រម៉ូន លោកអ្នកទាំងអស់ត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយអ្នកឯកទេស និងត្រូវធ្វើការព្យាបាលឱ្យទាន់ពេលវេលា នោះលោកអ្នកពិតជាអាចមានលទ្ធភាពពពោះបានវិញ និងជាពិសេសគឺការថែរក្សាសុខភាពផ្ទាល់របស់លោកអ្នក៕

Comments are closed.