" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

កត្ដាដែលជំរុញឱ្យមានជម្ងឺត្បៀតរួមបង្ហួរនោម

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

ជម្ងឺត្បៀតបង្ហួរនោមគឺជាការរួមត្បៀត រង្វង់បង្ហួរនោមតូចខុសពីធម្មតា ហើយដំណើរការឆ្លងកាត់របស់តម្រង នោមមានលក្ខណៈខុសប្រក្រតី បង្កឱ្យមានផលលំបាកជាច្រើនក្នុង ការបញ្ចេញទឹកនោម។អ្នកដែលមាន ជម្ងឺត្បៀតបង្ហួរ នោមបានបង្ហាញជារោគសញ្ញាដូច ជានោមក្រហាយ ពិបាកនោម នោមតឹង មានអារម្មណ៍ចុកត្រង់ ក្រលៀន លើថ្ងាសបង្ហួរនោម មានសភាពស្លេកស្លាំង ហើមជាដើម។

កត្ដាដែលបានជំរុញឱ្យមានជម្ងឺត្បៀតបង្ហួរនោមគឺបណ្ដាលមកពីការ ប៉ះទង្គិច ដោយសារការដាក់សុងតាមបង្ហួរនោម។ កត្ដាមួយទៀតគឺអាចបណ្ដាលមកពីការបង្ករោគក្នុងផ្លូវទឹកនោមដែលមាន មេរោគបាក់តេរីផ្សេងៗ ជាពិសេសមេរោគកាមរោគ ប្រមេះទឹកបាយ និងទឹកថ្លាតែម្ដង។ មេរោគទាំងនោះគឺជាមូលហេតុបណ្ដាលឱ្យបង្ហួរនោមទទួលផលអវិជ្ជមាន និងងាយរងគ្រោះផងដែរ ។

ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យដឹងថាមានជម្ងឺត្បៀតបង្ហួរនោម គឺត្រូវប្រើវិធីព្យាបាលដោយថ្នាំ ដោយតម្រូវឱ្យអ្នកជម្ងឺធ្វើការព្យាបាលឱ្យបានដិតដល់ផងដែរ។ ព្រោះជម្ងឺនេះជាជម្ងឺក្លាយពីជម្ងឺកាមរោគមួយចំនួន ដែលបានរក្សានៅក្នុងខ្លួនយូរអង្វែងដោយមិនបានធ្វើការព្យាបាលទាន់ពេល វេលា។

ដើម្បីចៀសផុតពីជម្ងឺត្បៀតបង្ហួរនោម បុរសៗដែលមានដៃគូរួមភេទច្រើនត្រូវឧស្សាហ៍ទៅកាន់គ្លីនិក ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរកជម្ងឺកាមរោគផ្សេងៗ ជាពិសេសពិនិត្យរកមើលជម្ងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ព្រោះជម្ងឺនេះអាចជាដើមហេតុបង្កឱ្យមានជម្ងឺត្បៀតបង្ហួរនោម៕

Comments are closed.