" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ផលប៉ះពាល់នៃជម្ងឺរលាកស្បែកដោយសារ​​ខោទឹកនោម

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

ប្រសិនបើកុមារឬទារកដែលមានអាការរលាកស្បែកដោយសារខោទឹកនោម ព្យាបាលមិនទទួលបាននូវលទ្ធផលល្អទេនោះ វាអាចទៅជាជម្ងឺធ្ងន់ធ្ងរ អាចបណ្ដាលឱ្យមានដំបៅរីកធំទៅៗ ហើយទារកឬកុមារអាចវិវឌ្ឍន៍ទៅរកភាពគ្រោះថ្នាក់ផងដែរ។

ឪពុកម្ដាយគ្រប់រូបអ្វីដែលត្រូវធ្វើគឺធ្វើយ៉ាងណាត្រូវថែរក្សា ស្បែកកូនឱ្យស្ងួត ឱ្យស្អាត ឱ្យបានញឹកញាប់ និងឧស្សាហ៍យកក្រណាត់ជ្រលក់ទឹកក្ដៅឧណ្ហៗយកមកជូតត្រង់បរិវេណគូទ ឬកន្លៀតផ្សេងៗរបស់ទារកឬកុមារឱ្យបានត្រឹមត្រូវ។

បន្ទាប់មកត្រូវឱ្យកុមារឬទារកនៅខ្លួនទទេដោយប្រើរយៈពេលមួយសមស្រប ដើម្បីឱ្យមានខ្យល់បរិសុទ្ធចេញចូល។ លើសពីនេះត្រូវចេះបោសសម្អាត កម្រាលក្រាលខ្នងទារកឱ្យបានល្អស្អាតដើម្បីការពារមេរោគផ្សេងៗ ព្រោះបញ្ហានេះក៏អាចជំរុញឱ្យស្បែកទារកមានជម្ងឺបានដែរ ប្រសិនបើមិនយកចិត្ដទុកដាក់ទេនោះ។

ដើម្បីការពារកុំឱ្យមានបញ្ហារលាកដោយសារខោទឹកនោម ត្រូវផ្លាស់ប្ដូរខោទឹកនោមឱ្យបានញឹកញាប់ដែលអាចធ្វើទៅបាន។ ម្យ៉ាងទៀតត្រូវតែផ្លាស់ចេញភ្លាមៗផងដែរ ប្រសិនបើយើងមើលឃើញថាវាសើម។ លាងសម្អាតទារក ឬកុមារដែលប្រើប្រាស់ខោទឹកនោមជាមួយនឹងក្រណាត់ស្ដើងសស្អាត ដោយជ្រលក់នឹងទឹកក្ដៅឧណ្ហៗយកទៅជូតគូទទារកគ្រប់ពេលដែលទារកបត់ជើង តូចឬធំ ព្រោះវាអាចកាត់បន្ថយនូវការរលាកស្បែកបានមួយចំនួនផងដែរ៕

Leave a Response