" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

នៅឆ្នាំ២០២០កម្ពុជានឹងសម្រេចឲ្យបាននូវ​​គោលដៅមិនមានអ្នកឆ្លងមេរោគអេដស៍ថ្មី

ដោយ៖ ហេង នាង

Cambodia Health

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំមុនមហាសន្និបាតប្រចាំឆ្នាំរបស់CPN+ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅស្នាក់ការកណ្ដាលអង្គការខាណា លោកអ៊ុំ សុភាព ប្រធានក្រុមប្រឹក្សាភិបាលអង្គការខាណា បានមានប្រសាសន៍ថា ផ្អែកតាមផែនការយុទ្ធសាស្ត្ររយៈពេលវែងនៅឆ្នាំ២០២០ ខាងមុខនេះយើងនឹងសម្រេចឲ្យបាននូវគោលដៅកម្ពុជា មិនមានអ្នកឆ្លងមេរោគអេដស៍ថ្មី។  

ទាក់ទងនឹងកិច្ចប្រជុំនាថ្ងៃនេះលោកប្រធានក្រុមប្រឹក្សាភិបាលអង្គការ ខាណា បានបញ្ជាក់ថា គឺជាកិច្ចប្រជុំត្រៀមមុននឹងបើកមហាសន្និបាតប្រចាំឆ្នាំរបស់CPN+ ឬជាមហាសន្និបាតដ៏ធំមួយរបស់បណ្ដាញអ្នកផ្ទុកមេអេដស៍នៅកម្ពុជា ដើម្បីរួមគ្នាពិនិត្យទៅលើលក្ខន្តិកៈរបស់ខ្លួនឯងដែលមានចែងក្នុង ផែនការយុទ្ធសាស្ត្ររយៈពេលវែង ។

លោកបន្តថា មហាសន្និបាតនោះគឺជាឱកាសមួយ ដែលបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ពិភាក្សាដើម្បីពង្រីកនិងពង្រឹង ខ្លួនឯងរៀបចំខ្លួនឯងឲ្យបានកាន់តែប្រសើរក្នុងបរិយាកាសដែលការឆ្លង រាលដាលមេរោគអេដស៍បានឆ្លងចូលរបត់មួយថ្មី ។

តាមសន្និបាតរបស់អង្គការខាណាអ្នកដែលផ្ទុកមេរោគអេដស៍នៅកម្ពុជា មានប្រមាណ ៥០០០០ នាក់តួលេខនេះ គឺសម្រាប់តែអ្នកដែលបានដឹងតាមរយៈនៃការធ្វើតេស្ត ។ ប៉ុន្តែបើសរុបទាំងអ្នកមិនទាន់ធ្វើតេស្ត ។ ប៉ុន្តែបើសរុបទាំងអ្នកមិនទាន់ធ្វើតេស្តនោះ គឺប៉ាន់ស្មានប្រហែល៧០០០០នាក់នៅទូទាំងប្រទេសកម្ពុជា ៕

Comments are closed.