" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ភាពធុញថប់នៅកន្លែងការងារបង្កើនហានិភ័យ​​ជំងឺបេះដូង

ដោយ៖ ហេង នាង

Cambodia Health

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការទទួលបានការងារដែលទាមទារជំនាញខ្ពស់ប៉ុន្តែគ្រប់គ្រងលើវាពុំបានល្អនោះអាចជា បន្សំចូលគ្នាមួយដ៏គ្រោះថ្នាក់ ។ ពួកគេបាន វិភាគផ្តោតលើមនុស្សជិត ២០ ម៉ឺននាក់ និងបានរកឃើញថា ភាពធុញថប់ក្នុងការងារមានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង និង ការស្លាប់ពីជំងឺបេះដូង ២៣ភាគរយ។

ការទទួលរងសម្ពាធនៅកន្លែងការងារ និង ការមិនអាចផ្លាស់ប្តូរស្ថានភាពបាន អាចបង្កើនហានិភ័យនៃជំងឺបេះដូងរបស់អ្នកបាន ។ ការសិក្សាមួយនេះបានអះអាងដូច្នេះ ប៉ុន្តែក៏បានបង្ហាញដែរថាឥទ្ធិពលអវិជ្ជមាននៃភាពធុញថប់នៅកន្លែង ការងារមានតិចជាងការបំផ្លាញបេះដូងដែលបង្កដោយការជក់បារី និង កង្វះលំហាត់ប្រាណ។

បើទោះបីជាភាពធុញថប់នៅកន្លែងការងារសុទ្ធតែមិនអាចចៀសវាងបានក៏ដោយ ក៏របៀបដែលអ្នកដោះស្រាយជាមួយនឹងភាពធុញថប់ទាំងនោះពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ហើយការជក់បារីមិនមែនជាដំណឹងល្អសម្រាប់អ្នកនោះទេ ។ ការទទួលទានអាហារដែលមានតុល្យភាព ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និង ការឈប់ជក់បារីនឹងជួយលុបបំបាត់ហានិភ័យជំងឺបេះដែលពាក់ព័ន្ធនឹង ការងារបានយ៉ាងច្រើន៕

Comments are closed.