" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ក្នុងមួយថ្ងៃលុបលាងស្បែកមុខ៣ដងទទួល​​បានផលល្អបំផុត

ដោយ៖ ហេង នាង

Cambodia Health

ការលុបលាងស្បែកមុខច្រើនដង ឬតិចដងវាអាស្រ័យទៅលើស្ថានភាព ស្បែករបស់មនុស្សម្នាក់ៗ ស្ត្រីមានស្បែកមុខក្រៀម ស្ងួតការលុបលាងស្បែកមុខ ញឹកញាប់ពេកក៏មិនសូវល្អនោះដែរ ។សម្រាប់ស្ត្រីមានសភាពស្បែកមុខឡើងខ្លាញ់ ឬឡើងប្រេងច្រើនវិញនោះ ការបានលុបលាងមុខញឹកញាប់អាចចាត់ទុកថា ជាវិធីមួយជួយកម្ចាត់ជាតិប្រេង ឬខ្លាញ់ នៅលើស្បែកមុខបានល្អបំផុត ។

ក្នុងមួយថ្ងៃណែនាំឱ្យលុបលាងស្បែកមុខ៣ដង គឺលាងនៅពេល ព្រឹកដោយធ្វើព្រមគ្នា ខណៈពេលងូតទឹក បន្ទាប់មកលាបឡេបំប៉នស្បែករួចតុបតែងមុខជាធម្មតា ។

លើកទី២ ឱ្យលុបលាងមុខភ្លាមៗពេលមកដល់ផ្ទះវិញ ព្រោះការលុបលាងមុខលើកនេះចាត់ទុកថា ជាការលាងជម្រះគ្រឿងសម្អាងដែលនៅសេសសល់លើស្បែកមុខ។ចុងក្រោយគេ គឺការលុបលាងស្បែកមុខព្រមគ្នានៅពេលងូតទឹកមុនពេលចូលដំណេក៕

Comments are closed.