" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

យុវវ័យឆាប់ប្រឡូកក្នុងការរួមភេទប្រឈម នឹងបញ្ហាច្រើន

ដោយ៖ ហេង នាង

Cambodia Health

ការឆាប់ប្រឡូកក្នុងរឿងភេទសម្ព័ន្ធពេក របស់យុវវ័យ ជាពិសេស សិស្សនិស្សិត ដែលកំពុងសិក្សា អាចជាបញ្ហាយ៉ាងស្មុគស្មាញ ទាំងក្នុង ពេលបច្ចុប្បន្ន ក៏ដូចថ្ងៃអនាគត

ផលប៉ះពាល់ ដែលយុវវ័យប្រឈមក្នុងការរួមភេទសម្ព័ន្ធ មុននឹងឈានដល់ការរៀបការគឺ មានផ្ទៃពោះ រំលូតកូន ឬមានកូនមុនបញ្ចប់ការ មានអារម្មណ៍សោកសៅ ដោយសារផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់ កើតរោគនៅអវយវៈភេទ ការសិក្សាចុះខ្សោយ អាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះ។

ការដែលយុវវ័យប្រព្រឹត្តការរួមភេទសេរី កាន់តែខ្លាំងឡើងៗ ធ្វើឱ្យយល់ឃើញថា កិត្តិយស ឬតម្លៃរបស់ខ្លួន បើប្រៀបធៀបនឹងអ្នកដទៃ មានភាពខុសគ្នាឆ្ងាយណាស់ និងត្រូវគេបោកប្រាស់ម្តងហើយម្តងទៀត។

យុវវ័យជាច្រើនដែលធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទសម្ព័ន្ធ តែងតែប្រើប្រាស់ តណ្ហាជាចំណងស្នេហា ច្រើនជាងការកើតមានអារម្មណ៍ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ជាពិសេស ចំពោះយុវវ័យជាស្ត្រីភេទ ពេលដែលជួបបុរសត្រូវចិត្ត ដែលមាន- អារម្មណ៍គិតថា ខ្លួនឯងមានអតីតកាលមិនល្អ ។

ដោយសារការចងចាំនូវរឿងអាក្រក់ៗនាកាលយុវវ័យ ជាច្រើននោះ ក៏នាំកើតមានគំនិតមួយមិនទុកចិត្តគ្នា មិនសូវចេះគោរពគ្នា ឬអាចឈានដល់ការបំផ្លាញជីវិតគូ ដោយសារជំងឺកាមរោគ ឬការរំលូតកូន ក៏មាន។ ដូចនេះ យុវវ័យ ពុំគួរប្រឡូកក្នុងល្បែងកាមគុណទេ គួរផ្តោតការយកចិត្តទុកដាក់ លើការសិក្សា ប្រសើរជាង៕

Comments are closed.