" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អាហារដែលត្រូវចៀសវាងនៅពេលមាន ​​​​​​​​​​​​អាការៈ​​​​ឈឺដើមទ្រូង

ដោយ៖ ហេង នាង

Cambodia Health

ការឈឺ ដើមទ្រូងភាគច្រើនកើតឡើង ដោយសារតែកង្វះអុកស៊ីសែនទៅចិញ្ចឹមសាច់ដុំបេះដូង ។ រយៈពេលច្រើនឆ្នាំទៅមុខ សរសៃឈាមអាក់ទែចាប់ផ្តើមស្អិត និងមានអ្វីកករឹងក្នុងសរសៃនោះ ដែលជាហេតុនាំឲ្យសរសៃឈាមរួមតូច។ រោគសញ្ញាធម្មតាៗរបស់វាគឺ ការឈឺចាប់នៅចំកណ្តាលទ្រូង ហើយពេលខ្លះចាក់ទៅក ថ្គាម និងដៃខាងឆ្វេង។

អាហារដែលត្រូវចៀសវាងនៅពេលមានអាការៈឈឺដើមទ្រូងមានដូចជា៖ កាហ្វេ ស្រា ខ្លាញ់សត្វ រួមទាំងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់សុទ្ធ នំខេកកញ្ចប់ សាច់ក្រក សូកូឡា និងអំបិលដែលមានជាតិសូដ្យូម។

កាត់បន្ថយការទទួលទានស្ករកែច្នៃដែលមានក្នុងនំខេក នំបីស្គុត ភេសជ្ជៈមានហ្គាស និងបង្អែម ព្រោះវានឹងបំលែងទៅជាខ្លាញ់រឹងក្នុងរាងកាយប្រសិនបើមិនហាត់ប្រាណ ទេ។ ចៀសវាងអាហារទាំងឡាយណាដែលមានជាតិខ្លាញ់ Hydrogenated ឬ Trans Fat និងអាហារចៀន៕

Comments are closed.