" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បច្ចុប្បន្ននេះមនុស្សក្មេងសោះតែមានបញ្ហា​​ថ្លើមទៅហើយ

Cambodia Health

ដោយ៖ ហេង នាង

បច្ចុប្បន្ននេះអ្នកឯកទេសភាគច្រើនយល់ឃើញថា មនុស្សត្រឹមអាយុ ២៦ឆ្នាំសោះតែមានបញ្ហាថ្លើមទៅហើយ ព្រោះសម័យនេះគេច្រើន ឃើញមនុស្សវ័យក្មេងៗចូលចិត្តផឹកស្រាច្រើន។

គ្រប់ពេលដែលអ្នកផឹកស្រា វានឹងក្លាយទៅ ជាថ្នាំបញ្ចុះទឹកនោម ហើយរាងកាយនឹងបញ្ចេញសារធាតុរ៉ែ និងវីតាមីនសំខាន់ៗចេញទាំងអស់ ជាពិសេសវីតាមីន Bកំផ្លេច ដែលជួយថែរក្សា ប្រព័ន្ធសរសៃប្រសាទ ការផលិតអ័រម៉ូន រូបរាងសក់ និងក្រច

មនុស្សដែលផឹកស្រាភាគច្រើនយល់ថា ពួកគេកំពុងតែការពារជំងឺបេះដូងតាមរយៈ ការផឹកស្រានេះ ប៉ុន្តែបែរ ជាធ្វើ ជ្រុលទៅវិញដោយផឹកច្រើនពេក និងមិនដឹងខ្លួនថាកំពុងតែប្រឈមនឹងការបង្កមហារីក។

ស្រា គឺវាទៅធ្វើ ទុក្ខដល់ថ្លើមខ្លាំងណាស់ ដែលអាចកាត់បន្ថយសមត្ថភាពនៃការច្រោះជាតិពុលក្នុងរាងកាយបាន។ ការផឹកស្រាច្រើនជ្រុលនឹងធ្វើ អោយអស់ កម្លាំង និងខ្សោះជាតិទឹក រំខានដល់ការដេក និងអាចបាត់បង់វីតាមីនសំខាន់ៗជាច្រើនពីក្នុងខ្លួនទៀត៕

Comments are closed.