" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ធ្វើការងារដែលមានភាពស្ត្រេសខ្លាំងប្រឈម​​នឹងជំងឺបេះដូង

Cambodia Health

ដោយ៖ ហេង នាង

តាមការសិក្សាថ្មីមួយរបស់ក្រុមស្រាវជ្រាវបានរកឃើញថា ការធ្វើការងារដែលមានភាពស្ត្រេសខ្លាំង ងាយនឹងប្រឈមនឹងជំងឺបេះដូង ប៉ុន្តែវាមិនមានគ្រោះថ្នាក់ខ្លាំងដូចជា ការជក់បារី និងការមិនបានហាត់ប្រាណនោះទេ។

ការសិក្សាទាំងនោះធ្វើឡើងលើមនុស្សប្រមាណ ២០ម៉ឺននាក់ហើយរកឃើញថា សម្ពាធការងារបង្កើនការប្រឈមនឹងជំងឺបេះដូងរហូតដល់ ២៣ភាគរយ ។ បើនិយាយពីវេជ្ជបណ្ឌិតដែលមិនមានតួនាទីក្នុងការសម្រេចចិត្តធំៗ មានសម្ពាធតិចជាងអ្នកដែលធ្វើក្នុងការសង្វាក់ផលិតកម្មរោងចក្រ។

ក្រុមអ្នកស្រាវជ្រាវក៏បាននិយាយដែរថា ការកាត់បន្ថយសម្ពាធការងារអាចជួយការពារ ៣,៤ភាគរយ ខណៈការផ្ដាច់បារីកាត់បន្ថយបាន ៣៦ភាគរយ៕

Comments are closed.