" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ប្រភេទអាហារដែលមានផ្ទុកទៅដោយសារជាតិ​​ប្រូតេអ៊ីនខ្ពស់

Cambodia Health

ដោយ៖ ហេង នាង

អ្នកគួរធ្វើការទទួលទានសារជាតិប្រូតេអ៊ីនឲ្យបានយ៉ាងហោចណាស់ ៥០ក្រាមក្នុងមួយថ្ងៃ។ ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ពេញលេញរបស់វា។ ប្រភេទអាហារដែលសំបូរទៅដោយសារជាតិប្រូតេអ៊ីន គឺមានមកពីសត្វមានដូចជា ទឹកដោះគោ ស៊ុត និង សាច់។

ប្រភេទអាហារដែលមានផ្ទុកសារជាតិប្រូតេអ៊ីន ក្នុងបរិមាណខ្ពស់ គឺមានសារៈប្រយោជន៍ក្នុងការរក្សាខ្លួនអ្នកឲ្យមានថាមពល និងធ្វើឲ្យមុខងាររបស់រាងកាយអ្នកមានដំណើរការបានល្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការជ្រើសរើសបរិភោគតែបន្លែ និង ផ្លែឈើ នោះអ្នកអាចបរិភោគ នូវ សណ្តែកខៀវមួយពែងកន្លះ ដែលវាអាចនឹងមានជាតិប្រូតេអ៊ីនស្មើនឹងបន្ទះសាច់ចៀន ១០០ក្រាម។

ប្រភេទអាហារដែលមានផ្ទុក ជាតិប្រូតេអ៊ីន គឺអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបន្ទាប់ពីទទួលទានអាហារ រួច មានថាមពលពេញមួយថ្ងៃ ហើយវាក៏ផ្តល់អត្ថប្រយោជន៍ផងដែរទៅដល់សាច់ដុំ ការរីកធំធាត់ និង សុខមាលភាពទាំងស្រុងរបស់រាងកាយ។

ប្រភេទអាហារដែលសំបូរ ទៅដោយសារជាតិប្រូតេអ៊ីន សណ្តែកខៀវ ស៊ុត ផលិតផលដែលធ្វើពីជាតិទឹកដោះគោ អាហារសមុទ្រ សាច់បសុបក្សី សណ្តែកសៀង សាច់គោ។ប្រសិនបើអ្នកបានបរិភោគនូវអាហារ ដែលមានផ្ទុកនូវសារជាតិប្រូតេអ៊ីនបន្តិច នោះអ្នកនឹងមានអារម្មណ៍ថា មិនសូវឃ្លាននៅក្នុងពេលថ្ងៃ និង មិនសូវមានចំណង់ញុំាច្រើនជ្រុល ឬ ចង់ទទួល ទានអាហារសម្រន់ច្រើននោះទេ៕

Comments are closed.