" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អង្គការសុខភាពពិភពលោកជម្រុញឲ្យកម្ពុជា​​តម្តើងពន្ធផលិតផលថ្នាំជក់

Cambodia Health

ដោយ៖ ហេង នាង

កាលពីថ្ងៃតី១៧ កញ្ញា ២០១២ អង្គការសុខភាពពិភពលោក (WHO) បានដាក់ការជម្រុញឲ្យប្រទេសកម្ពុជាតម្លើងពន្ធលើផលិតផល ថ្នាំជក់ ដើម្បីជាផ្នែកមួយក្នុងការបង្កើនចំណូលពន្ធ ក៏ដូចជាកាត់បន្ថយបញ្ហាសុខភាពផងដែរ។

នៅក្នុងសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញ តំណាងពីអង្គការសុខភាពពិភពលោក លោក ភីធើ វ៉េន មេរិន (Pieter Van Maaren) បាននិយាយថា ការតម្លើងពន្ធបារីគឺជាការចាប់ផ្ដើមឈប់ជក់បារី ហើយនៅពេលអនាគតក៏នឹងអាចកាត់បន្ថយទៅលើការប្រើប្រាសផលិតផលថ្នាំជក់ ឬ ជួយឲ្យប្រមូលពន្ធចូលរដ្ឋមានការកើនឡើងថែមទៀតផង ។

គួរបញ្ជាក់ថា ខណៈដែលប្រទេសកម្ពុជាបានកំណត់អត្រាពន្ធលើបារីត្រឹមតែ១០ភាគរយនោះ នៅប្រទេសម៉ាឡេស៊ីបានកំណត់យកពន្ធ ២៥ភាភាគរយ  លាវ ពី១៥ភាគរយទៅ៣០ភាគរយ យួន ៦៥ភាគរយ និងថៃរហូតដល់ ៨៥ភាគរយ៕

Leave a Response