" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

តើបុរសដែលជាស្វាមីអាចមានអាការៈចាញ់​​កូនដូចស្ត្រីជាប្រពន្ធទេ

Cambodia News

ដោយ៖ ហេង នាង

ពេលណាដែលស្ត្រីចាប់ផ្ដើមមានគភ៌ក៏ចាប់ផ្ដើមមានអាការៈក្អូតចង្អោរនៅពេលធំក្លិនអ្វីប្លែក ជួនកាល មានអារម្មណ៍មិនចង់បរិភោគអាហារ ប៉ុន្តែបែជាចង់អាហារណាដែលមានរសជាតិជូៗទៅវិញ។ អាការៈបែបនេះគេហៅថា ចាញ់កូន។

កន្លងមកមានតែមនុស្សស្រីទេដែលចាញ់កូន ប៉ុន្តែតាមការនិយាយតៗគ្នាថា បុរសដែលជាស្វាមីខ្លះក៏អាចមានអាការៈធេងធោងវិលមុខពិបាកទ្រាំស្រដៀងនឹងអាការៈ ចាញ់កូនរបស់ភរិយាខ្លួនដែរ។

យោងតាមអ្នកជំនាញសុខភាពបន្តពូជបានឲ្យដឹងថា បើតាមក្បូនវេជ្ជសាស្ត្រនោះគឺមិនមានទាល់តែសោះមានតែស្ត្រីទេដែលអាចចាញ់កូន។ ជំនឿនេះបែបបុរាណនេះមានអ្នកខ្លះបាននិយាយថា បុរសចាញ់កូនធ្ងន់ជាងស្ត្រីជាប្រពន្ធទៅទៀត។

បើតាមការស្រាវជ្រាវវាជារឿងមិនពិតឡើយព្រោះស្ត្រីជាអ្នកពពោះទើបមានអាការៈចាញ់។ ពេលមានអាការៈមិនស្រួល គួរតែទៅរកគ្រូពេទ្យដ់ម្បីស្វែងរកសេវាការពិនិត្យព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងការប៉ាន់ស្មានខុស៕

Leave a Response