" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

សញ្ញាគ្រោះថ្នាក់នៃអាការៈចង្អោរដែលកើត​​មានចំពោះកុមារ

Cambodia Health

ដោយ៖ ហេង នាង

អាការៈចង្អោរដែលកើតមានជាមួយ ឬមិនជាមួយនឹងការក្អួតគឺតែងតែកើតមានចំពោះ កុមារហើយភាគច្រើនមូលហេតុនេះគឺមិនមានសភាពធ្ងន់ធ្ងរអ្វីនោះទេ។

រោគសញ្ញាទាំងនេះជាធម្មតានឹងបាត់ទៅវិញនៅក្នុងរយៈពេល១ថ្ងៃ ឬ២ថ្ងៃនិងអាចធ្វើការគ្រប់គ្រងបាននៅក្នុងផ្ទះរបស់អ្នក។តែទោះជាយ៉ាងអ្នកគួរ មានការប្រុងប្រយ័ត្ន និងនាំពួកគេទៅជួបនឹងគ្រូពេទ្យអោយបានជាបន្ទាន់។

រោគសញ្ញាទាំងនេះមានដូចជា៖ មានការឈឺពោះធ្ងន់ធ្ងរ,មានការឈឺក្បាលយ៉ាងខ្លាំង,មានភាពតឹងណែន នៅកញ្ចឹងក,មានគ្រុនក្តៅ ៣៩អង្សាសេ ឬ លើសពីនេះ,មានការរាគជាញឹកញាប់,លេចចេញនូវសញ្ញានៃការខ្សោះជាតិទឹក,មិនមានទឹកនោម។

ការក្អួតដែលហាក់នឹងមានសភាពកាន់តែអាក្រក់ឡើងៗ ឬក៏បន្តមានច្រើនជាង១ ឬ២ថ្ងៃនោះអ្នកក៏ត្រូវទៅជួបពិគ្រោះនឹងគ្រូពេទ្យជាបន្ទាន់ដើម្បីស្វែងរកការព្យាលឲ្យបាន ទាន់ពេលវេលា៕

Comments are closed.