" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អាហារ៤ប្រភេទដែលមិនគួរទទួលទាននៅ​​ពេលព្រឹក

Cambodia Health

ដោយ៖ ហេង នាង

មនុស្សភាគច្រើនជឿថាពេលព្រឹកទទួលទានអ្វីក៏មានប្រយោជន៍ដែរព្រោះរាងកាយ ត្រូវយកទៅចិញ្ចឹមខួរក្បាល ប៉ុន្តែអាហារ៤យ៉ាងដែលគួរចៀសវាងគឺ៖

នំប៉័ងលាបសូកូឡាប្រសិនបើទទួលទានហើយនំប៉័ងលាបសូកូឡា អ្នកមានអារម្មណ៍ស្ទុះស្ទាល្អ គឺ បណ្តាលមកពីជាតិស្ករ នៅក្នុងសូកូឡា។ យកល្អ គួរលាបលើនំប៉័ង ដោយប៊័រសណ្តែក ឬដំណាប់ផ្លែឈើវិញ ប្រសើរជាង។

ការស្រាវជ្រាវពីអាហារបានរកឃើញថា ជិត១០០ភាគរយនៃផលិតផលអាហារធញ្ញជាតិត្រូវបានផលិតឡើងតាមរយៈយន្តការបំប្លែងតំណពូជពីសណ្តែកសៀង(GMO Material)មិនមែនផលិតមកពីធញ្ញជាតិគ្រាប់ពេញ(Whole Grain)សុទ្ធ១០០ភាគរយដូចដែលបញ្ជាក់នៅក្នុងស្លាកផលិតផលនោះទេ។ ដូច្នេះ ប្រយោជន៍ដែលរាងកាយអាចយកទៅប្រើការបានពិតប្រាកដគឺមានតែទឹកដោះគោតែមួយមុខគត់។

នំធញ្ញជាតិដែលអ្នកមើលឃើញថាពោរពេញទៅដោយធញ្ញជាតិ ប៉ុន្តែអាហារប្រភេទនេះមានសមាសធាតុផ្សំនៃជាតិស្ករយ៉ាងតិច៣ប្រភេទឡើងទៅដូចជាស្ករហ៊្វ្រុកតូស(Fructose)ទឹកស្ករពោត(HighFructose Corn Syrup)ស្ករក្រហមនិងស្ករអំពៅ។ដូច្នេះប្រសិនបើអ្នកជ្រើសនំធញ្ញជាតិបែបនេះមកទទួលទានជាអាហារពេលព្រឹកស្មើនឹងយកជាតិស្ករ ដាក់ចូលក្នុងមាត់ប្រមាណ៣០ក្រាមទោះជារសជាតិមិនដូចស្ករក្តី។

ជាអាហារពេលព្រឹកដែលអ្នកគួរទទួលទានឱ្យតិចបំផុត។តាមរយៈទិន្នន័យដែលទទួលទានបានធ្វើឱ្យសាលាវេជ្ជសាស្ត្រហារវ៉ាដ(Harvard Medicine School)បានបង្ហាញនូវលទ្ធផលការស្រាវជ្រាវថា ប្រសិនបើផ្អាកបរិភោគផលិតផលសាច់កែច្នៃ១០០ក្រាមក្នុង១ថ្ងៃអាចជួយបន្ថយអត្រាប្រឈមនឹងការបាត់បង់ជីវិតមុនវ័យដល់ទៅ២០ភាគរយឯណោះ៕

Comments are closed.