" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

កុមារដែលលើសទម្ងន់មានហានិភ័យក្នុងការ​​​​កើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់

Health Cambodia

ដោយ៖ ហេង នាង

យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា កុមារដែលលើសទម្ងន់ ឬធាត់មានអាយុ ចន្លោះពី១០ឆ្នាំ ទៅ១៩ឆ្នាំ គឺហាក់ដូចជាមានហានិភ័យ២ដង ក្នុងការកើតមានជំងឺ គ្រួសក្នុងថង់ទឹកប្រមាត់នេះ បើធៀបនឹងកុមារដែល មានទម្ងន់ធម្មតា។

ហានិភ័យគឺកើនឡើង៤ដង ចំពោះកុមារដែលធាត់មធ្យម និង៦ដងចំពោះកុមារដែលធាត់ខ្លាំង។ ការផ្សារភ្ជាប់រវាង ការធាត់ និងគ្រួសក្នុងថង់ទឹកប្រមាត់ គឺខ្ពស់ចំពោះក្មេងស្រីច្រើនជាង ក្មេងប្រុស។ ក្មេងស្រីដែលធាត់ខ្លាំងគឺ ហាក់ដូចជាងាយកើតមាន ជំងឺគ្រួសក្នុង ថង់ទឹកប្រមាត់នេះពី៦ដង ទៅ៨ដងជាងក្មេងស្រីដែល មានទម្ងន់ធម្មតា ឬទម្ងន់ស្រាលជាងនេះ។ ក្មេងប្រុសដែលធាត់ហាក់ ដូចជាងាយកើតមានជំងឺគ្រួស ក្នុងថង់ទឹកប្រមាត់ នេះពី២ដង ទៅ៣ដងជាងក្មេងប្រុស ដែលទម្ងន់ស្រាលជាងនេះ ឬទម្ងន់ធម្មតា។

ការស្រាវជ្រាវនេះ បានបន្ថែមពីការប្រុងប្រយ័ត្ន ទៅលើមនុស្សវ័យជំទង់ ដែលធាត់ ឬលើសទម្ងន់ខ្លាំង គឺងាយនឹងកើតមានជំងឺនេះ ដែលយើងគិតថា ជំងឺនេះជាទូទៅកើត លើមនុស្សពេញវ័យនោះ។ ជាមួយនឹងការកើនឡើង ករណីនៃគ្រួសក្នុងថង់ទឹកប្រមាត់នេះ ចំពោះ កុមារ, យើងចង់ឲ្យយល់បន្ថែម ពីមុខងារសំខាន់នៃកត្តាហានិភ័យ មួយចំនួនទៀត ដូចជា ការធាត់ ភេទ ជាតិសាសន៍ និងការប្រើប្រាស់ថ្នាំពន្យារកំណើតជាដើម។

ជាមួយនឹងការធាត់ នៅវ័យកុមារភាព អ្នកជំនាញអាចរំពឹងលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅលើការ កើនឡើងនៃចំនួនកុមារដែល ប៉ះពាល់ទៅដោយជំងឺ គ្រួសក្នុងថង់ទឹកប្រមាត់នេះ។ វាជារឿងសំខាន់ដើម្បី កំណត់ពីកត្តាដទៃទៀតដែលបង្កើនហានិភ័យផងដែរ៕

Comments are closed.