" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ប្រព័ន្ធផ្សព្វផ្សាយមានសារៈ​​សំខាន់ក្នុងការ​​កាត់បន្ថយ​​​ការឆ្លងមេរោគអេដស៍

Health Cambodia

ដោយ៖ ហេង នាង

នៅព្រឹកថ្ងៃទី២៣ សីហា ២០១២ ក្នុងកិច្ចប្រជុំផ្សាព្វផ្សាយស្តីពីបញ្ហានៃការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោម បុរសស្រឡាញ់បុរសនៅកម្ពុជា នៅសណ្ឋាគារសាន់វ៉េ លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន លើកឡើងថា ការរៀបចំកម្មវិធីនេះសំខាន់បំផុតនោះ គឺក្នុងគោលបំណង ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្តល់ព័ត៌មានទាក់ទង ជាមួយនឹងការប្រឈមមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។

លោក តែង គន្ធី បានបន្តថា ក្រុមដែលប្រឈមមុខនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលយើងកំពុងតែព្រួយបារម្ភនោះមាន ចំនួន ៣ក្រុម គឺក្រុមស្រឡាញ់បុរស និងបុរស ក្រុមអ្នកធ្វើការកន្លែងកំសាន្តសប្បាយ និងក្រុមប្រើប្រាស់គ្រឿងញៀន។

លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងផងដែរថា ប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានសារៈសំខាន់ក្នុងការជួយផ្សព្វផ្សាយព័ត៌មានដល់អ្នកស្តាប់ និងអ្នកអានឲ្យយល់ដឹងពីរបៀបការពារខ្លួន មិនឲ្យឆ្លង មេរោគអេដស៍។

មួយទៀតគឺជួយកាត់បន្ថយការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងលើកទឹកចិត្តឲ្យពួកគេទៅរកសេវាសុខាភិបាលចាំបាច់ របស់ពួកគេ ដូចជាការធ្វើតេស្ត ឈាមរកមេរោគអេដស៍ ការមកពិនិត្យជំងឺកាមរោគជាប្រចាំ។

យោងតាមការស្រាវជ្រាវរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់មេរោគអេដស៍រាលដាល ខ្លាំងគឺក្រុម អ្នកបម្រើសេវាកម្សាន្តសប្បាយដែលមានចំនួន ៣៦.០០០នាក់ អត្រាផ្ទុកមេរោគអេដស៍មាន ១៥,២ភាគរយក្រុម បុរសស្រឡាញ់បុរសមាន ២១.០០០នាក់ អត្រាផ្ទុកមេរោគអេដស៍មាន ៨,៧ភាគរយ និងក្រុមអ្នកប្រើ ប្រាស់គ្រឿងញៀនមាន ប្រហែល ២.០០០នាក់៕ប្រើថ្នាំញៀនចាក់ អត្រាផ្ទុកមេរោគអេដស៍ខ្ពស់ ២៤,៤ ភាគរយ៕

និមិត្តសញ្ញាអេដស៍

Leave a Response