" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បុរសម្នាក់ស្លាប់ដោយសារពុលគីង្គក់ក្លែមជាមួយស្រា

Health Cambodia

ដោយ៖ ហេង នាង

បាត់ដំបង៖ កាលពីថ្ងៃទី២០ សីហា ២០១២ វេលាម៉ោង ៨យប់ នៅចំណុចភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល មានបុរសម្នាក់អតីតយោធិនពិការបានដាច់ខ្យល់ស្លាប់តាមផ្លូវខណៈកំពុងមកសង្រ្គោះ នៅមន្ទីរពេទ្យដោយសារពុលគីង្គក់ ក្លែមជាមួយស្រាម្នាក់ឯង។

តាមការឲ្យដឹងពីក្រុមគ្រួសារសព ជនរងគ្រោះដែលពុល គីង្គក់ស្លាប់ មានឈ្មោះ ឌុក កែវ ភេទប្រុស អាយុ៦១ឆ្នាំ អតីតយោធិនពិការ កងរថគ្រោះអឺ៦៧ មានទីលំនៅភូមិកកោះ ឃុំអូរតាគីស្រុកថ្មគោល ។នៅថ្ងៃកើតហេតុម៉ោងប្រហែល៧យប់ គាត់បានអាំងសត្វគីង្គក់យកមកក្លែមស្រាសម្នាក់ឯង។

បន្ទាប់មកក៏ងងិតមុខស្រែកប្រាប់ម្តាយក្មេកថា ខ្លួនប្រហែលជាពុលគីង្គក់ហើយ ពេលនោះម្តាយក្មេកក៏បានហៅអ្នកជិតខាងឲ្យជួយនាំគ្នាដឹកមកមន្ទីរពេទ្យខេត្ត តែពេលដឹកមកដល់គ្រូពេទ្យថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕

Comments are closed.