" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វិធីងាយៗបង្ការជំងឺមហារីកថ្លើម

មហារីកថ្លើមជាជំងឺមួយដែលកើតចំពោះបុរសច្រើនជាងស្ត្រី ក្នុងអំឡុងអាយុ ៣៥-៦៥ឆ្នាំ ក្នុងអត្រាគិតជាមធ្យម រវាងបុរស និងស្ត្រីហើយជាប្រភេទមហារីក ដែលធ្វើឱ្យបុរសបាត់បង់ជីវិតមិនតិចទេ។ អ្នកអាចចៀសវាង និងបង្ការជំងឺនេះបាន តាមវិធីខាងក្រោម។

១. គួរទទួលវ៉ាក់សាំងបង្ការវីរុសរលាកថ្លើមប្រភេទ B។

២. មិនទទួលឈាមពីអ្នកដទៃ លើកលែងករណីចាំបាច់។

៣. បន្ថយ ឬចៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិស្រវឹងគ្រប់ប្រភេទ។

៤. ចៀសវាងការទទួលទានអាហារដែលមានជាតិអាហ្វាថ្លក់ស៊ីន (Aflatoxin) ដូចជា សណ្តែកដីលីង ដែលមានជាតិអាហ្វាថ្លក់ស៊ីន។

៥. គួរផ្អាកការចាក់ថ្នាំចូលសរសៃឈាម និងចៀសវាងការប្រើប្រាស់ថ្នាំញៀន ដោយការចាក់បញ្ចូលសរសៃឈាម។

៦. មិនប្រើរបស់មុតស្រួច រួមជាមួយអ្នកដទៃ។

៧. ចំពោះអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ ប្រភេទវីរុស B និង C គួរថែទាំ និងរក្សាសុខភាពឱ្យបានល្អខ្ជាប់ខ្ជួន តាមការណែនាំរបស់ គ្រូពេទ្យ។

៨. អ្នកដែលមានកត្តាប្រឈមខ្ពស់ គួរពិនិត្យឈាម ពិនិត្យការធ្វើការរបស់ថ្លើម ពិនិត្យរោគសញ្ញាមហារីក ជារៀងរាល់ ៣-៦ខែ និង ពិនិត្យអេកូថ្លើម រៀងរាល់ ៦ខែ៕

Comments are closed.