" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

​កំហុសបច្ចេកទេសរបស់គ្រូពេទ្យបណ្តាលឲ្យទារក​ស្លាប់ក្រោយពេលសម្រាល

ដោយ៖ ហេង នាង

Health Cambodia

កាលពីថ្ងៃទី១៤ សីហា ២០១២ នៅបន្ទប់សម្ពព មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ត្រីឈ្មោះ ផាន់ សុភ័ណ អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា នាងត្រូវបានគ្រួសារនាំទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ពេលទៅដល់បន្ទប់សម្ភពទឹកភ្លោះបែកតែកូនមិនកើតចេញបានពេលនោះគ្រូពេទ្យប្រុស និងពេទ្យឆ្មប បានប្រើវិធីបូមទារកដោយឧបករណ៍ពេទ្យប៉ុន្តែបូមមិនចេញ គឺបូមទាល់តែក្បាលទារកឡើងប៉ោងរួចបានស្លាប់ពេលយកចេញពីពោះម្តាយ។

អ្នកគ្រូពេទ្យឆ្មប ឆោម ឆន និងពេទ្យឆ្មប ធា ពួកខ្លួនស្ទាក់ស្ទើរនឹងស្ថានភាពអ្នកជំងឺ (ស្ត្រីឆ្លងទន្លេ) ដែលត្រូវសម្រាល និងសង្គ្រោះ ហើយក៏ពិគ្រោះគ្នា រួចបានការអនុញ្ញាត និងមានបញ្ជាពីលោកប្រធានមន្ទីរពេទ្យ អោយតស៊ូខំសម្រាល អោយបានតាមវីធីបូម ប៉ុន្តែសង្គ្រោះបានតែម្តាយដោយសារតែកំហុសបច្ចេកទេសមួយប៉ព្រេចភ្នែកនេះ៕

Comments are closed.