" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វិធីកាត់បន្ថយការចម្លងមេរោគអេដស៍​ពីម្ដាយទៅកូន

ដោយ៖ ហេង នាង

Health Cambodia

ស្ដ្រីជាម្ដាយនៅពេលពិនិត្យឈាមឃើញមានមេរោគអេដស៍ហើយគួរតែប្រើប្រាស់ឱសថប្រឆាំងនឹង មេរោគនេះដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលទៅទារកបន្ដទៀត។ត្រូវទៅពិនិត្យសុខភាព ខ្លួនដោយផ្ទាល់គឺពិនិត្យពោះនិងសុខភាពរបស់ទារកនៅក្នុងផ្ទៃជារៀងរាល់ខែដើម្បីងាយស្រួលប្រើ ថ្នាំនិងផ្លាស់ប្ដូរថ្នាំផងដែរ។

នៅពេលសម្រាលគប្បីត្រូវវះកាត់ព្រោះអាចជួយសម្រួលមិនឱ្យមានការប៉ះទង្គិចរវាងឈាមម្ដាយ និង ស្បែករបស់ទារក។ប៉ុន្ដែប្រសិនបើអ្នកដែលមានជីវភាពមិនសូវធូរធារដាច់ខាតត្រូវតែសម្រាលនៅ មន្ទីរពេទ្យទើបល្អចៀសវាងការសម្រាលដោយឆ្មបនៅតាមផ្ទះព្រោះការប្រើប្រាស់ឧបករណ៍មិនគ្រប់ គ្រាន់ និងមិនសូវមានអនាម័យល្អដែលធ្វើឲ្យអត្រានៃការឆ្លងមានកម្រិតខ្ពស់។

ស្ដ្រីដែលមានផ្ទុកមេរោគអេដស៍គួរតែជ្រើសរើសយកម្សៅទឹកដោះគោមកបំបៅជំនួសទឹកដោះម្ដាយ វិញទើបល្អ។សម្រាប់អ្នកខ្សត់ថវិកាសូមធ្វើការបំបៅកូនដោយទឹកដោះធម្មជាតិបានដោយគ្រាន់តែ បំបៅរយៈពេល៦ខែត្រូវបញ្ឈប់បំបៅ និងសូមប្ដូរយកអាហារូបត្ថម្ភមកជំនួសវិញ។

សរុបមកការចម្លងមេរោគនេះមិនមែនកើត១០០ភាគរយលើកុមារទាំងអស់ឡើយ។ដូចនេះហើយ នៅពេលដែលទារកកើតបាន៦ខែទៅ៨ខែត្រូវពិនិត្យសុខភាពទារកម្ដងទៀតដើម្បីឱ្យប្រាកដថាមាន មេរោគពិតប្រាកដ ឬអត់។ជាទូទៅផុតពីរយៈពេល៦ទៅ៨ខែបើពិនិត្យគ្មានរោគសញ្ញានោះបញ្ជាក់ ថាទារកគ្មានការចម្លងពីអ្នកម្ដាយទេ៕

Leave a Response