" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បញ្ហាសុខភាពដែលបុរសគួរតែយល់ដឹង

វាគឺជារឿងសំខាន់ដែលត្រូវយល់ដឹងពីការប្រែប្រួលលើសុខភាពរបស់ អ្នក ហើយត្រូវទៅជួបគ្រូពេទ្យ ភ្លាមប្រសិនបើអ្នកកត់ សម្គាល់ឃើញថាមានអ្វីកើតឡើងមិនត្រឹមត្រូវ។ ខាងក្រោមនេះគឺជាបញ្ហាសុខភាពសំខាន់ៗទាំង ៥សម្រាប់បុរស ហើយក៏ជារោគសញ្ញាដែលអ្នកគួរតែអើពើចំពោះ។

មហារីកពងស្វាសគឺជាជំងឺមហារីកមួយប្រភេទដែលច្រើនតែកើតមានជាញឹកញាប់ លើមនុស្ស ប្រុសវ័យ ២០ ទៅ៣៥ឆ្នាំ។ ការពិនិត្យលើរោគសញ្ញាដោយខ្លួនឯងត្រូវបានណែនាំឲ្យធ្វើជាទៀងទាត់។
ប្រសិនបើអ្នកសម្គាល់ឃើញមានដុំអ្វីមួយ ឬអ្វីមិនធម្មតានៅក្នុងពងស្វាសរបស់អ្នក ដំបូងចូរទៅជួបគ្រូពេទ្យសិនទៅ។ ដុំសាច់របស់ពងស្វាសភាគច្រើនមិនមែនជាជំងឺមហារីកទេ ប៉ុន្តែវាគឺជារឿងសំខាន់មួយដែលត្រូវពិនិត្យរកមើលភាពមិនធម្មតា។

ចូរពិនិត្យមើលប្រជ្រុយទាំងអស់របស់អ្នកឲ្យបានទៀងទាត់ និងយល់ដឹងអំពីការប្រែប្រួលទាំង ឡាយដូចជា ពណ៌ ឬរូបរាងឬចាប់ផ្តើមហូរឈាម។ ការប្រែប្រួលភាគច្រើនមិនមានបង្កជាគ្រោះថ្នាក់អ្វីទេ ហើយច្រើនតែបណ្តាលមកពីកោសិការពណ៌ក្នុងស្បែកដែលមិនមែនជាមហារីក កើនឡើងច្រើន។

ដើម្បីកាត់បន្ថយការប្រឈម នឹងជំងឺមហារីកស្បែក ចូរចៀសវាងនូវការប៉ះពាល់ពន្លឺព្រះអាទិត្យនៅ ម៉ោង ១១ថ្ងៃត្រង ដល់ ម៉ោង ៣រសៀល។ ចូរប្រើសម្លាក់បំពាក់គ្របពីលើកន្លែងដែលអាចប៉ះពាល់ពន្លឺព្រះអាទិត្យ បាន ឬក្រែមលាបការពារពន្លឺព្រះអាទិត្យអោយបានយ៉ាងហោចណាស់ ១៥ដងនៅពេលអ្នកប៉ះពន្លឺព្រះអាទិត្យ។

ប្រសិនបើអ្នកមានបញ្ហាបាក់ទឹកចិត្ត អ្នកប្រហែលជាលែងមានចំណាប់អារម្មណ៍លើអ្វីៗដែលអ្នក ធ្លាប់ពេញចិត្តពីមុនទៀតទេ។ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ថាពិបាកចិត្តខ្លាំង ចូរទៅពិគ្រោះជាមួយគ្រូពេទ្យទៅ។

នៅពេលដែលក្រពេញប្រូស្តាតរីកធំ វាអាចទៅសង្កត់លើបំពង់សម្រាប់បញ្ចេញទឹកនោមពីផ្លោក នោម។ ករណីនេះអាចធ្វើអោយវាមានពិបាកក្នុងការនោម ដែលអាចជាសញ្ញាមួយនៃជំងឺក្រពេញប្រូស្តាតរួមទាំងជំងឺមហារីកផងដែរ។

មហារីកក្រពេញប្រូស្តាតគឺជាជំងឺមហារីកមួយដែលច្រើនតែ កើតមានជាញឹកញាប់លើមនុស្ស ប្រុស។ ជារៀងរាល់ឆ្នាំ មានមនុស្សប្រុសច្រើនជាង ៣០០០០នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺនេះ។ រោគសញ្ញាផ្សេងៗទៀតមានដូចជា ឈឺ ឬក្រហាយពេលនោម និងចេះតែភ្ញាក់ពីដេកនៅពេលយប់ដើម្បីនោម។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ។

បុរសភាគច្រើនមានបញ្ហាក្នុងការធ្វើអោយលិង្គឡើងរឹងលើចំនុច មួយចំនួន។ ចូរទៅពិគ្រោះជាមួយ គ្រូពេទ្យប្រសិនបើការឡើងរឹងនៃលិង្គរបស់អ្នកមានបញ្ហាអស់ជាច្រើន សប្តាហ៍ទៅហើយ។
ជាទូទៅ ការផ្លាស់ប្តូររបៀបរស់នៅដូចជាការសម្រកទម្ងន់ និងការហាត់ប្រាណ អាចដោះស្រាយបញ្ហាបាន៕

Leave a Response