" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អំពើហិង្សាក្នុងគ្រួសារមានការថយចុះបន្ទាប់​ពីស្ត្រីមានការយល់ដឹងពីច្បាប់បានច្រើន

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ កក្កដា ២០១២ កិច្ចពិភាក្សាស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងផ្សព្វ ផ្សាយសាធារណៈ ដែលមានស្ត្រីជាចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ និងភូមិ ក្នុងខណ្ឌចំការមន បានធ្វើឡើងនា នៅសាលាខណ្ឌចំការមន រៀបចំដោយមន្ទីរកិច្ចការនារីរាជធានី ភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង១០០នាក់ ភាគច្រើនជាស្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន។

លោកស្រី ទេស ច័ន្ទសារឿន ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានថ្លែងថា កិច្ចពិភាក្សាស្តីពីការ លើកកម្ពស់សមភាពយេនឌ័រ និងផ្សព្វផ្សាយសាធារណៈក្នុងគោលបំណងលើកកម្ពស់នូវការយល់ ដឹងអំពីយេនឌ័រ និងផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងច្បាប់ពាក់ព័ន្ធនានាដល់ស្ត្រី ថ្នាក់ដឹកនាំមូលដ្ឋាន។

លោកស្រីបានបន្តថា បច្ចុប្បន្ននេះស្ត្រីមានតួនាទីច្រើនណាស់ ទាំងក្នុងការងារសង្គមសហគមន៍ និង គ្រួសាររួមទាំងតួនាទីនៅកន្លែងធ្វើការព្រោះស្ត្រីជាម្តាយផងជាភរិយាផង។

លោកស្រីបានបន្តទៀតថា បើមានអំពើហិង្សនៅក្នុងគ្រួសារគឺស្ត្រីត្រូវរ៉ាប់រងនិងទទួលនូវផលប៉ះបាល ច្រើនណាស់ មិនត្រឹមតែផលប៉ះពាល់ខ្លួនឯងផ្ទាល់ថែមទាំងជះឥទ្ធិពលទៅដល់កូនៗរៀនសូត្រមិន បានពេញលេញ ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារខាតបង់ថវិកាព្យាបាលរបួស គ្មានសុភមង្គល និងជួបវិបត្តិផ្លូវចិត្តជាដើម។

លោកស្ត្រីបានបញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារនៅរាជធានីភ្នំពេញបច្ចុប្បន្នមានការថយចុះដោយ សារស្ត្រីមានការយល់ដឹងអំពីច្បាប់ និងកិច្ចការពារជនរងគ្រោះបានច្រើននៅពេលមានអំពើហិង្សា  ស្ត្រីស្វែងរកអន្តរាគមន៍ពីប៉ូលិស និងជនបង្គោលឬអង្គការដែលធ្វើកិច្ចការខាងស្ត្រីនៅតាមសហគមន៍  ឲ្យជួយដើម្បីចៀសផុតអំពើហិង្សា៕ (អត្ថបទនេះសរសេរ ឡើងក្រោមការគាំទ្រពីអង្គការ Trocaire)

Comments are closed.