" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ការខ្វះជំនាញរបស់គ្រូពេទ្យគឺជាការសម្លាប់អ្នក​​ជម្ងឺដោយមិនដឹងខ្លួន

ដោយ៖ ហេង នាង

ភ្នំពេញ ៖កាលពីព្រឹកថ្ងៃទី២៥កក្កដា២០១២ក្នុងឱកាសបើកសិក្ខាសាលាបណ្តុះបណ្តាលបន្តវិជ្ជាជីវះ វេជ្ជសាស្ត្រនៅសណ្ឋាគារភ្នំពេញលោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននិយាយថា ការខ្វះជំនាញរបស់លោកគ្រូពេទ្យគឺជាការសម្លាប់អ្នកជំងឺដោយមិនដឹងខ្លួនដែលទាម ទារក្នុងនាមជាគ្រូពេទ្យម្នាក់ៗត្រូវព្យាយាមសិក្សារៀនសូត្រតាមដានជំងឺលើកកំពស់សមត្ថភាពយល់ ដឹងបន្ថែមនៅក្នុងការព្យាបាលជំងឺឲ្យបានជាប្រចាំ និងអស់មួយជីវិតរបស់គ្រូពេទ្យ ។

លោកបានបន្តថា ការវិវឌ្ឍខាងវិទ្យាសាស្ត្រគឺឈានទៅមុខជារៀងរាល់ថ្ងៃហើយស្ថានភាពថ្មីៗរបស់ ជំងឺក៏មានការប្រែប្រួលជារៀងរាល់ថ្ងៃផងដែរ ដូច្នេះគ្រូពេទ្យត្រូវតែអភិវឌ្ឍន៍ខ្លួនដោយខ្លួនឯងក្នុងការ រៀនសូត្រតាមដានជំងឺពេញមួយជីវិតជាគ្រូពេទ្យមិនអាចនៅដដែលៗបានទេ ។

លោកសាស្ត្រាចារ្យបានលើកជាឧទាហរណ៍ថាជំងឺឆ្លង EV,71 គឺជាប្រភេទជំងឺមួយថ្មី ថ្មីមែនប៉ុន្តែក្នុង នាមជាគ្រូពេទ្យត្រូវតែដឹងថាប្រភេទជំងឺនោះវាឆ្លងកាចប៉ុនណាមិនកាចប៉ុនណាគ្រូពេទ្យត្រូវដឹង បើគ្រូពេទ្យមិនដឹងផងតើឲ្យប្រជាជនលោកដឹងម្តេចកើតដែលនេះធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើល។ ដូច្នេះគ្រូពេទ្យត្រូវតែស្វែងការយល់ដឹងដើម្បីផ្សព្វផ្សាយឲ្យប្រជាជនបានដឹងពីជំងឺនេះងាយស្រួល នៅពេលដែលមានកូនចៅរបស់គាត់កើតមានប្រភេទជំងឺនេះឲ្យគាត់ប្រញាប់ប្រញាល់នាំកូនមក កាន់មន្ទីរពេទ្យដើម្បីធ្វើការតាមដាន។

លោកបានបន្តថានៅមានរឿងជាច្រើនទៀតដែលខ្លួនឯងជាគ្រូពេទ្យត្រូវតែមាំទាំប៉ុនណានោះ គឺយកចិត្តទុកដាក់ទាំងសមត្ថភាពជំនាញឲ្យទាន់សម័យកាល ពិសេសសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សមរម្យ និងទទួលពិនិត្យអ្នកជម្ងឺក្នុងភាពកក់ក្តៅប្រកបដោយសមត្ថភាពកុំឲ្យប្រជាជនបាត់ជំនឿហើយចេញ ទៅព្យាលនៅខាងក្រៅ៕

Comments are closed.