" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

យុវវ័យដែលញ៉ាំផ្អែមពេកអាចប្រឈម ​នឹងជំងឺបេះដូង

ការសិក្សាថ្មីមួយរកឃើញថា យុវវ័យដែលញ៉ាំជាតិអាហារ និងភេសជ្ជៈដែលមានជាតិស្ករច្រើនពេកមានហានិភ័យ ជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែមក្នុងឈាម របស់ពួកគេ។  ការសិក្សាបានសិក្សាលើយុវវ័យជំទង់ចំនួន ៥៥៩នាក់ ដែលមានអាយុពី ១៤ ទៅ ១៨ឆ្នាំបានរកឃើញថា របបអាហារដែលមានជាតិស្ករ fructose ខ្ពស់មានទាក់ទងទៅនឹងជំងឺលើសឈាម, ការកម្រិតទាក់ទងនឹងជំងឺទឹកនោមផ្អែមដូចជា ជាតិស្ករក្នុងឈាម (គ្លុយកូស) ខ្ពស់ និងការប្រឆាំងនឹងអាំងស៊ុយលីន, និងកត្តារលាកដែលបង្ករឱ្យ មានជំងឺបេះដូងនិងសរសៃឈាម។

យុវវ័យដែលបរិភោគជាតិស្ករ fructose ច្រើនក៏មានកម្រិតនៃសារធាតុការពារ សរសៃឈាមបេះដូងទាប ដូចជាកូលេស្តេរ៉ូលល្អ (HDL) និងប្រូតេអ៊ីន adiponectin។ ទំនាក់ទំនងរវាងការញ៉ាំជាតិស្ករ fructose ច្រើននិងកត្តាហានិភ័យនៃ សរសៃឈាមបេះដូងមាន កាន់តែច្រើនចំពោះកុមារដែល មានខ្លាញ់ក្បាលពោះច្រើន ដែលជាកត្តាគ្រោះថ្នាក់មួយទៀត នៃជំងឺសរសៃឈាមនិងជំងឺទឹកនោមផ្អែម។

វេជ្ជបណ្ឌិត វ៉ានណេសាប៊ុនឌី (Vanessa Bundy) និយាយថា “វាមានសារសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់តុល្យភាពនៃអាហារ ដែលមានគុណភាពខ្ពស់ដល់កូនៗ របស់យើងហើយដើម្បីយកចិត្តទុកដាក់ខ្លាំង បំផុតទៅលើជាតិស្ករ fructose និងជាតិស្ករ sucrose ដែលពួកគេបរិភោគប្រចាំថ្ងៃ”៕

Comments are closed.