" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

គ្រាប់ឈូកការពារមហារីកថ្លើម

ក្រុមគ្រូពេទ្យជំនាញបានឱ្យដឹងថា សារធាតុអាហារសំខាន់ៗដែលមាននៅក្នុងគ្រាប់ឈូកគឺប្រូតេអ៊ីនមានខ្ពស់រហូត ទៅដល់ ២៣ ភាគរយ ទើបវាជាប្រភពប្រូតេអ៊ីនដូចគ្នានឹងការទទួលទានសណ្តែកសៀង ។

មូលហេតុដែលធញជាតិប្រភេទនេះបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សលោកនោះ គឺមានការស្រាវជ្រាវមួយគេបានរក ឃើញថាគ្រាប់ឈូកមានសារធាតុអេនធីអក់ស៊ីដេនក្នុងបរិមាណខ្ពស់ ដែលសារធាតុនេះមាន គុណសម្បត្តិ ជាច្រើនយ៉ាងដូចជា ជួយបង្អង់ដំណើរចុះខ្សោយនៃអវយវៈ និង ស្បែក ជួយ ការពាររោគមហារីក ជាពិសេសមហារីកថ្លើម។

គ្រាប់ឈូកមានប្រយោជន៍ខាងឱសថខ្ពស់ណាស់ គ្រូពេទ្យបុរាណថៃមានជំនឿថា វាជួយ ប៉ូវកម្លាំង កែរោគ ឈឺសន្លាក់ផ្សេងៗ បំបាត់ក្តៅក្នុង បំបាត់ស្រេកទឹក ។ ចំណែកឯក្រុមគ្រូពេទ្យ បុរាណចិនវិញបានឱ្យដឹងថា គ្រាប់ឈូកជួយប៉ូវក្រលៀន លំពែង បេះដូង និង ថ្លើម។

ស្របគ្នានឹងកិច្ចស្រាវជ្រាវនៅក្រៅប្រទេសដែលបញ្ជាក់ថា «សារធាតុអេនធីអក់ស៊ីដេននឹង ជួយ ការពារ និង ប៉ូវថ្លើម ជាពិសេសថ្លើមដែលត្រូវបញ្ចោញសារធាតុ ដែលជា ភ្នាក់ងាររំញ្ញោចឱ្យកើតមហារីកថ្លើមចេញពីរាងកាយ ទើបការទទួលទានគ្រាប់ឈូកអាច ការពារការកើតមហារីក»៕

Comments are closed.