" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បុរសផឹកតែច្រើនប្រឈមនឹងការកើតជម្ងឺម​ហារីក​​​ក្រពេញឈ្មោល

តែគឺជាដំណាំរុក្ខជាតិម្យ៉ាងដែលមានរសជាតិឈ្ងុយឆ្ងាញ់ ផឹកទៅជួយឲ្យយើងមានអារម្មណ៍ស្រស់ថ្លា បំបាត់ភាពងងុយដែក និងធ្វើឲ្យយើងមានសុខភាពល្អផងដែរ។ ប៉ុន្ដែតាមការស្រាវជ្រាវមួយបានឲ្យដឹងថា បុរសផឹកទឹកតែក្នុងមួយថ្ងៃចាប់ពី ៧ កែវឡើងទៅ អាចប្រឈមមុខ រហូតដល់ ៥០ ភាគរយនៃការកើតជម្ងឺមហារីកក្រពេញ (ឈ្មោល)។

តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដ បានបង្ហាញថាមានបុរសច្រើនជាង ៦,០០០ នាក់បានកើតជម្ងឺមហារីកបន្ទាប់ពីការស្រាវជ្រាវឃើញថា ភាគច្រើននៃបុរសទាំនោះបានផឹកតែ យ៉ាងហោចណាស់ ៧ កែវក្នុងមួយថ្ងៃ។

តាមកាសិក្សាកន្លងមកបានឲ្យដឹងថា បុរសមានអាយុចាប់ពី ២១- ៧៥ ឆ្នាំអាចប្រឈមមុខនឹងកើតជម្ងឺមហារីក បេះដូង ទឹកនោមផ្អែម និងជម្ងឺផ្សេងៗទៀតប្រសិនបើពួកគេមានទំលាប់ ផឹកតែ កាហ្វេ ជាតិអាល់កុល និងពិសារបារីច្រើនហួសកំណត់៕

Comments are closed.