" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

​អាហារដែលមានជាតិប្រេងនិងខ្លាញ់ច្រើន​បង្កើនឱកាសក្នុងការកើតមុន

ជាទូទៅអាហារ ដែលអ្នកទទួលទាន គឺវាមានទំនាក់ទំនងយ៉ាងខ្លាំង ចំពោះសុខភាពរបស់អ្នក ប្រសិនបើអ្នកមិនយកចិត្តទុក ដាក់ចំពោះអាហារដែល អ្នកទទួលទានទេនោះ វាក៏ដូចជាអ្នកកំពុងតែ បំផ្លាញសម្រស់ខ្លួនឯង យ៉ាងដូច្នោះដែរ។  ដូច្នេះហើយអ្វីដែលសំខាន់ ចំពោះអ្នកដែលអ្នកគួរធ្វើនោះ មិនមែនការស្វែងរក ផលិតផលឬការវះកាត់កែសម្ផស្ស ដើម្បីជួយកែលំអរមុខមាត់ និងរូបរាងរបស់អ្នកនោះទេ។

អ្នកគួរប្រយ័ត្នចំពោះអាហារ ដែលមិនល្អដល់សុខភាពមាន រសជាតិឆ្ងាញ់វាមានឥទ្ធិពល អាក្រក់ទៅស្បែករបស់អ្នក។ អាហារដែលមានជាតិប្រេងនិងខ្លាញ់ច្រើន បង្កើនឱកាសក្នុងការកើតមុន ប្រសិនបើអ្នកមានស្បែក សម្បូរខ្លាញ់អ្នកគួរតែប្រយ័ត្ន ចំពោះអាហារបែបនេះ អ្នកគួរទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន។

ត្រូវជៀសវាងការញ៉ាំទឹកសូដា និងភេសជ្ជៈមានជាតិហ្គាស អ្នកត្រូវញ៉ាំទឹកផ្លែឈើស្រស់ ឬទឹកជំនួសនឹងការទទួល ទានភេសជ្ជៈទាំងនោះ។ ញ៉ាំទឹកឱ្យបានច្រើននឹងជួយលាងសម្អាតជាតិពុល ពីប្រព័ន្ធរាង្គកាយរបស់អ្នក ហើយនឹងជួយរក្សាសម្រស់ ស្បែករបស់អ្នកឱ្យស្ថិត ស្ថេរបានយូរ។

អ្នកគួរទទួលទានតែបៃតង ព្រោះតែបៃតងគឺជាសារធាតុប្រឆាំងអុកស៊ីត កម្មដ៏ខ្លាំងក្នុងការដែល អាចលាងសម្អាតជាតិពុល និងសម្អាតស្បែក របស់អ្នកតាមធម្មជាតិ៕

 

Comments are closed.