" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ជំងឺកាមរោគអាចឆ្លងតាមផ្លូវផ្សេងៗគ្នាជា​ច្រើន​​ពុំមែនឆ្លងតាមការ​រួមភេទមួយមុខទេ

គេធ្លាប់បានឮថា ជំងឺកាមរោគឆ្លងតែតាមផ្លូវរួមភេទតែមួយគត់ ហើយគេក៏គិតថា ឱ្យតែប្រើស្រោមអនាម័យនៅពេលរួមភេទ គឺគ្រប់គ្រាន់ដើម្បីបង្ការបញ្ចៀសជំងឺបាន។ ប្រសិនជាគេពិតជាគិតឃើញដូច្នោះ ចូរផ្លាស់ប្តូរការរិះគិតនេះភ្លាម។ ជំងឺកាមរោគក៏អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមផ្លូវ ផ្សេងៗគ្នាជាច្រើន មិនតែប៉ុណ្ណោះឆ្លងតាមផ្លូវដែលអ្នកមិនអាចស្មានដល់។

១.អូរ៉ាល់សិច

អ្នកណាក៏ដោយ ពេលប្រាស្រ័យផ្ទាល់ជាមួយទឹកកាមរំអិលទ្វារមាស ឬឈាមពីស្នាមដាច់របកលើប្រដាប់ភេទ ឬក្នុងមាត់អ្នកជំងឺនោះ សុទ្ធតែអាចឆ្លងជំងឺ។ ដូច្នេះ អូរ៉ាល់សិចក៏ត្រូវប្រើស្រោមអនាម័យ ទើបធានាសុវត្ថិភាព។

២.ផ្លូវឈាម

កន្លងមក ការផ្តល់ឈាមច្រើនតែមិនត្រូវបានពិនិត្យជំងឺរលាកថ្លើម ហើយលទ្ធផលគឺអ្នកទទួលឈាម ពេលវិភាគឈាមនោះឃើញវិជ្ជមានជាមួយជំងឺរលាកថ្លើម។ ប្រការនេះក៏ដូចគ្នាចំពោះជំងឺហ៊ីវ ឬអេដស៍។ អាស្រ័យហេតុនេះ បច្ចុប្បន្នពេលផ្តល់ឈាម គេត្រូវធ្វើប្រយ័ត្នប្រយែងការវិភាគចម្រាញ់ ដើម្បីចៀសវាងទទួលឈាមមានផ្ទុកជំងឺ រាប់ទាំងជំងឺកាមរោគ។ ព្រោះនៅក្នុងសរីរាង្គអ្នកជំងឺ វីរុសជំងឺមានវត្តមានក្នុងជាតិរំអិលទាំងអស់។

៣.ទឹកដោះម្តាយ

ប្រសិនមាតាម្នាក់មានជំងឺកាមរោគ មិនបានព្យាបាល ជួនកាលជំងឺអាចត្រូវបានចម្លងទៅឱ្យកូនក្នុងពេលចិញ្ចឹមកូនដោយទឹកដោះ ម្តាយ (ឬក្នុងពេលសម្រាល)។ ជំងឺកាមរោគអាចសម្ងំមិនពង្រីកឥទ្ធិពលចេញក្រៅក្រោយរយៈពេលច្រើន ឆ្នាំឬនៅលក្ខខណ្ឌជាក់ស្តែងណាមួយនោះ ជំងឺទើបលេចចេញ។ នេះគឺជាមូលហេតុដែលស្ត្រីជាច្រើនពុំទាន់ដែលមានទំនាក់ទំនងផ្លូវភេទ ម្តងសោះ បែរជាពិនិត្យឃើញមានជំងឺកាមរោគ។

៤.ប្រាស្រ័យស្បែកនិងស្បែក

សូម្បីតែពេលស្បែកប៉ះស្បែក ក៏គ្រប់គ្រាន់អាចធ្វើឱ្យឆ្លងជំងឺកាមរោគដែរ ។ ក៏ដូចជាអូរ៉ាល់សិចដែរ ប្រសិនលើស្បែកមានស្នាមរលាត់របកនោះ វីរុសងាយជ្រៀត ចូលតាមរយៈស្នាមដាច់នោះទៅក្នុងសរីរាង្គ៕

Comments are closed.