" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

លេបថ្នាំកាល់ស្យូមជាប្រចាំអាចប្រឈមនឹង​ជំងឺគាំងបេះដូងខ្ពស់

ការ​សិក្សា​ថ្មី​មួយ​របស់​​​អ្នក​ស្រាវជ្រាវ​​បាន​រក​ឃើញ​​​ថា ការ​លេប​ថ្នាំ​​​កាល់ស្យូម​ជា​ប្រចាំ​អាច​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង​ខ្ពស់។ ថ្នាំ​ប្រភេទ​នេះ​ជា​ធម្មតា​ ច្រើន​តែ​លេប​ដោយ​​មនុស្ស​វ័យ​ចំណាស់​​ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ ​និង​ការពារ​ឆ្អឹង​ពុក​ផុយ។

ក្រុម​អ្នក​ស្រាវជ្រាវ​ ​មក​ពីមជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​អាល្លឺម៉ង់បាន​តាមដាន​ទៅ​លើ​មនុស្ស​ចំនួន ២៣ ​៩៨០ នាក់ ​អស់​រយៈពេល​ជាង​មួយ​ទសវត្ស​។ ពួក​គេ​បាន​ធ្វើការ​ប្រៀប​ធៀប​​ចំនួន​អ្នក​ ជំងឺ​គាំង​បេះដូង​រវាង​ក្រុម​ដែល​ញ៉ាំ​ថ្នាំ​កាល់ស្យូម​ជំនួយ ​និង​ក្រុម​អ្នក​ដែល​មិន​ញ៉ាំ​ថ្នាំ។

ក្នុង​ចំណោមអ្នក​​មិន​លេប​ថ្នាំកាល់ស្យូមចំនួន​ ១៥៩៥៩ នាក់ ​មាន​ករណី​គាំង​បេះដូង​កើត​ឡើង​ចំពោះ​មនុស្ស​ចំនួន ​៨៥១ ប៉ុណ្ណោះ​ ​ហើយ​បើ​ប្រៀបធៀប​គ្នា ​​មនុស្ស​ដែល​លេប​ថ្នាំ​កាល់ស្យូម​មាន​ឱកាស​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង​ ៨៦ភាគរយ​ច្រើន​ជាង​មនុស្ស​ធម្មតា។

មន្ទីរ​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ​​មនុស្ស​ទូទៅ​មិន​គួរ​លេប​កាល់ស្យូម​ជំនួយ​នោះ​ទេ។ ​​ ​ការ​ញ៉ាំ​អាហារ​​ប្រកប​ដោយ​​តុល្យភាព​ នឹង​ផ្ដល់​នូវ​សារធាតុ​បំប៉ន​​គ្រប់​បែបយ៉ាង ​រាប់​បញ្ចូល​ទាំង​កាល់ស្យូម​ដែល​រាងកាយ​ពួក​គេ​ត្រូវ​ការ​ផង​ដែរ។ ​ប្រភព​នៃ​កាល់​ស្យូម​​មាន​នៅ​ក្នុង​ទឹកដោះគោ​ អាហារ​ប្រចាំ​ថ្ងៃ​ ​និង ទឹកសណ្តែក​កំប៉ុង​ជាដើម៕

Comments are closed.