" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

នាយក្រិន មិនទាន់ចង់បានប្រពន្ធថ្មី

តារា​​​កំ​ប្លែ​ង​មា​ឌ​តូ​ច​ល្អិ​ត​ ​​នាយ​​ក្រិ​ន​ ​បា​ន​ក្លា​យ​ជា​ពោះ​ម៉ា​យ​ ​កា​យ​រ​ងា​ ​នៅ​ឆ្នាំ​២​០១​​២​ ​នេះ​ ​ប​ន្ទា​ប់​ពី​បា​ន​លែ​ង​លះ​ប្រ​ព​ន្ធ​ដា​ច់​ស្រេ​ច​ហើ​យ​នោះ​។​ ​នា​យ​​ក្រិ​ន​ ​បា​ន​​ព្យា​យា​ម​​លា​ក់​​រឿ​ង​​ចំ​ណ​ង​​ស្នេ​ហា​​​ប្រេះ​​ឆា​​​នេះ​ ​ទោះ​​បី​​ជា​​គេ​​គ្រ​ប់​​គ្នា​​បា​ន​​ដឹ​ង​​អ​ស់​​ទៅ​​ហើ​យ​​ក្តី​​។ ​​ចំ​ណែក​​នា​យ​​កុ​​យ​ ​ជា​​ប៉ា​​ធ​ម៌​​នា​យ​ក្រិ​ន​ ​ប្រា​ប់​​ថា​ ​នឹ​ង​​ធ្វើ​​ជា​​មេ​​បា​​ឱ្យ​នា​យ​​ក្រិ​ន​ ​ម្តង​​ទៀ​ត​ ​ប្រ​​សិ​ន​​ណា​​កូ​ន​​ធ​ម៌​​ច​ង់​​បាន​ប្រ​ព​ន្ធ​។​ ​ប៉ុ​ន្តែ​ ​​ឥ​ឡូ​វ​​នា​យ​ក្រិ​ន​ មិ​ន​​ទា​ន់​​ច​ង់​​បា​ន​​ប្រព​ន្ធ​​ថ្មី​ ​ឆា​ប់​ៗ​​នេះ​​ដែ​រ​។

នា​យ​ក្រិ​ន​ ​តាំ​ង​ពី​​ក្លាយ​ជា​ពោះ​ម៉ា​យ​ ​អ្នក​កំ​ប្លែ​ង​មា​ឌ​តូ​ចល្អិ​ត​ ​តែ​ចិ​ត្ត​ធំ​រូ​ប​នេះ​ ​ហាក់​ឯ​កោ​ជា​ខ្លាំ​ង​ ​ទៅ​ណា​តែ​២​នាក់​ក្មួ​យប្រុសម្នាក់ លែងមានប្រពន្ធកូនដើរតាម ទៀតហើយ។ ពិសេស គឺនាយក្រិន អត់​ទាន់​មានឡានជិះដូចមុនទៀតទេ ដោយការ បង្ហាញខ្លួនតាមឆាកកំប្លែង ថ្មីៗនេះនាយក្រិន បាន​អង្គុយ​​ចាំតាក់ស៊ីម៉ែត្រ មកយក ហើយទឹកមុខក៏​ស្រពាប់​ស្រពោនជាខ្លាំង មិន​ដូច​កាល​នៅ​ជួប​ជុំ​ប្រពន្ធ​កូន​សោះ។

សកម្មភាពខុសប្លែកពីមុនរបស់នាយក្រិន បែបនេះ កើតឡើងក្រោយពេលដែល នាយក្រិន និងប្រពន្ធ បានលែងលះ​គ្នាយ៉ាងស្ងាត់ៗ នៅតុលាការខេត្តព្រះសីហនុ ដោយ មិនធ្វើនៅរាជធានីភ្នំពេញ ទៀតទេ ព្រោះតែខ្លាចឡើងតុលាការ ចុះឡើង នាំតែពិបាកគេចមុខ អ្នកកាសែតដូចមុនទៀត ហើយ​ដើម្បី​តម្រូវ​ចិត្តប្តីប្រពន្ធនាយក្រិន តុលាការក៏សម្រេច ផ្តាច់លំនៅសង្វាស បន្ទាប់ពីសម្របសម្រួលលែងកើត ដោយ​នាយក្រិន បានទទួលឆាកប្រគំតន្ត្រី ចំណែកប្រពន្ធ នាង​ហ៊ិន ចាន់ធឿន ហៅវណ្ណារ៉ា បាន​កូន​ប្រុសសុជន ចាន់វីរៈ អាយុជាង១ខួប។

នាយក្រិន ក្រោយលែងលះប្រពន្ធរួចហើយភ្លាម រូបគេបានចេញទៅដើរលេងកម្សាន្ត នៅ​ប្រទេស​វៀត​ណាម ជាច្រើន​ខែ ដើម្បីបំបាត់តុកស៊ិក និងចង់ធ្វើឱ្យអារម្មណ៍ស្រស់ថ្លាឡើងវិញ កុំ​ឱ្យ​ឡើង​លើ​ឆាក​កំប្លែង អារម្មណ៍មិនល្អ លេងមិន​កើត ព្រោះនឹកប្រពន្ធកូន។

ពេលនេះ នាយក្រិន បានវិលត្រឡប់មកដល់ក្នុងស្រុក និងចាប់ដៃគូលេងជាមួយប៉ាធម៌ នាយកុយ វិញ​​ហើយ ដោយ​ថ្មីៗ​នេះ ទៅលេងនៅហាងបុប្ផាជាយដែន មុខវិទ្យាល័យបឹងត្របែក។

អ្នកយកព័ត៌មានយើងបានស្កាត់ទាំងកណ្តាលរាត្រី ដើម្បីជួប នាយក្រិន ចង់ដឹងពីនាយក្រិន ទៅ​ដើរ​លេង​នៅវៀត​ណាម និងជុំវិញ រឿងលែងប្រពន្ធ។ នាយក្រិន បាននិយាយដោយរួសរាយថា “ខ្ញុំ បាន​មក​​ពីវៀតណាម ជាង១អាទិត្យ ទៅហើយ ទើបបានជាបាត់មុខ ពីក្រុមប៉ាកុយ មួយរយៈមុនហ្នឹង។ ខ្ញុំ​ទៅវៀតណាម ទាក់ទង ការលេងកំប្លែង មិនមែន​ទៅ​ដើរលេងសុទ្ធទេ គឺទៅសម្តែង ជាមួយបងហុងដា ទាក់ទងការប្រគំតន្ត្រី និងសម្ពោធផលិតផលផ្សេងៗទៀត មាន​ទាំង​បងណូយ វណ្ណេត ទៅច្រៀង មិន​ទាន់ ទាំងមកវិញផង”។

នៅពេលត្រូវសួរថា តើយ៉ាងម៉េចដែរ ពេលនាយក្រិន ទៅវៀតណាម សារព័ត៌មានជាច្រើនថា នាយ​ក្រិន បាន លែង​លះ​ប្រពន្ធដាច់ស្រេចទៅហើយ? នាយក្រិន ទម្លាក់ទឹកមុខ ហើយនិយាយ-សំឡេង​បែបមិនសូវសប្បាយចិត្តថា “អូ! មកពីអ្នកកាសែតហ្នឹង ចេះតែចុះវ៉ៃ​ប្រហារខ្ញុំ អាង​តែ​ខ្ញុំ​អត់​នៅ​ក្នុង​ស្រុក​តែម្តង”។

នាយក្រិន មិនបានឆ្លើយតបទៀតទេ ពេលសង្កត់សំណួរថា អ៊ីចឹង តើនាយក្រិន លែងប្រពន្ធ មែន​ឬ​អត់? នោះ ដោយ នាយក្រិន បានគ្រវីក្បាល ដើរចេញ ហើយ ទូរស័ព្ទឱ្យអ្នករត់តាក់ស៊ី ប្រញាប់​មក​យក។

មិត្តភក្តិនាយក្រិន ដែលបានលេងកំប្លែង ជាមួយនាយក្រិន ឈរក្បែរនោះ បាននិយាយថា “អាក្រិន តែអ៊ីចឹង អត់ចង់​និយាយ​រឿងបែកបាក់ប្រពន្ធ ហ្នឹងទេ ទោះបីជាប៉ាធម៌គេ នាយកុយ ថា ជា​ការ​ពិត​ក៏​ដោយ តែនាយក្រិន នៅតែចង់​លាក់ មិនឱ្យគេដឹង ព្រោះតែខ្លាចជំទាវធំ បន្ទោសរឿងថា កុំឱ្យលែងគ្នា តែបែរជានៅតែឡើងតុលាការ លែងលះ​ទាល់​តែបាន”។

នាយកុយ ប៉ាធម៌នាយក្រិន បានប្រាប់ជាថ្មី កាលពីរសៀលថ្ងៃទី១៥ ឧសភា ថា “នាយក្រិន ចប់​គ្នា​អស់​ហើយ ជាមួយ​ប្រពន្ធកូនគេ ហើយឥឡូវ មើលទៅគេ ដូចជាមិនពិបាកចិត្តអីទេ នៅតែ លេង​កំប្លែង​បានល្អធម្មតា ហើយឥឡូវ​ចុះទៅ​តាមខេត្តញឹកញាប់ណាស់ តាំងពីវិលត្រឡប់មកពី វៀតណាម វិញនេះ”។

គួរបញ្ជាក់ថា នាយក្រិន បានរៀបការជាមួយហ៊ិន ចាន់ធឿន កាលពីថ្ងៃទី២៨ ឧសភា ២០០៨ នៅ​ក្រុង​ព្រះសីហនុ ហើយ​នៅថ្ងៃទី០៩ ឧសភា ២០១០ សម្រាលបានកូនប្រុសម្នាក់ ឈ្មោះសុជន ចាន់វីរៈ និង​ថ្ងៃទី១៨ មករា ២០១១ នាយក្រិន បានដាក់ពាក្យទៅសាលាដំបូងរាជធានីភ្នំពេញ លែងប្រពន្ធ តែ​ត្រូវ​បរាជ័យ ព្រោះតែមានអន្តរាគមន៍​ពី​លោក​​ជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ប៉ុន្តែ នៅចុងឆ្នាំ២០១១ ទើបនាយក្រិន ឡើងតុលាការ​នៅខេត្ត​ព្រះ​សីហនុ លែងលះប្រពន្ធ បានសម្រេច ទោះ​បី​ជា​នាយកុយ ជាប៉ាធម៌ បានព្យាយាមសម្របសម្រួល​ជាច្រើន​លើក​ក្តី​។

នាយកុយ បានបន្ថែមថា “ពីមុន យើងមិនចង់ឱ្យបែកបាក់ទេ តែឥឡូវវាចប់អស់ហើយ បើ​ថ្ងៃ​ក្រោយ​ទៅ​ នាយក្រិន ចង់​បានប្រពន្ធទៀត ខ្ញុំនៅតែជួយគេ ក្នុងនាមជាប៉ាធម៌គេ ខ្ញុំចាត់ទុក នាយក្រិន ដូច​ជា​កូនបង្កើតអ៊ីចឹង!”។

នាយកុយ បញ្ជាក់ទៀតថា “ខ្ញុំមិនមែនដើររកប្រពន្ធឱ្យគេទេ ឱ្យគេរកខ្លួនឯងចុះ តែនាយក្រិន បាន​ប្រាប់​​​ខ្ញុំថា អត់ទាន់​ចង់​បានប្រពន្ធទេ ហើយខ្ញុំក៏មិនដែលឮគេថា ចង់រៀបការឆាប់ៗទៀតដែរ៕

Leave a Response