" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្ត្រីប្រឈមនឹងជំងឺគាំងបេះដូងច្រើនជាងបុរស

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​បង្ហាញ​ថា ស្រ្ដី​ជា​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​គាំង​បេះ​ដូងខ្លាំង​​ បើ​ធៀប​ជាមួយ​បុរស​ ពោល​គឺ​ប្រឈម​​​នឹង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ច្រើន​ជាង​បុរស​។

មូល​ហេតុដែល​គេ​សន្និដ្ឋាន គឺ​ដោយ​សារ​តែ​ស្រ្ដី​ទទួល​ការ​ព្យាបាល​យឺត ខណៈ​ដែល​ ៤០ភាគ​រយ​នៃ​អ្នក​ជំងឺ​ជា​ស្រ្ដី មិន​បាន​ជួប​នូវ​រោគ​សញ្ញា​នៃ​ជំងឺ​គាំង​បេះ​ដូង​នោះ​ទេ ដូច​ជា​ការ​ឈឺ​ទ្រូងជា​ដើម​។

បញ្ហា​សរសៃ​ឈាម​តូច​ជាង​បុរស ក៏​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​រោគ​សញ្ញា​ចេញ​យឺត ឬ​ចេញ​នូវ​រោគ​សញ្ញា​ខុស​គ្នា​ផង​ដែរ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកវេជ្ជ​បណ្ឌិត Dr. Ed Fry អ្នក​ជំនាញ​ខាង​រោគ​បេះ​ដូង។

ក្រោយ​ការ​រក​ឃើញ​នេះ ក៏មាន​ការ​លើក​ឡើង​ពី​ការ​សិក្សា​ផ្សេង​ទៀត​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​​កំណត់​ឲ្យ​បាន​ថា​តើ​ហេតុ​អ្វី​បាន​ជា​មាន​ភាព​ខុស​ គ្នា​បែប​នេះ​៕

Comments are closed.