" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

កាត់បន្ថយការទទួលទានអាហារដើម្បី​សុខភាពបេះដូង

ការទទួលទានអាហារ ដែលមានអំបិលកាន់តែតិច វា​ជួយ​កាត់​បន្ថយ​បាន​នូវ​អត្រា​ប្រឈម​នឹង​រោគ​បេះដូងព្រមទាំង សរសៃឈាមបេះដូង បានរហូតដល់ទៅ១/៤ លើសពីនោះទៅទៀត កាត់​បន្ថយ​រោគ​បេះដូង ដែលឈានដល់ដំណាក់ កាលបាត់បង់ជីវិតបាន ១/៥ទៀតផង។

ចំ​​ពោះ​ការទទួលទានអាហារ ដែលមានអំបិលច្រើនហួសហេតុពេក នឹងបន្ថែមនូវសម្ពាធឈាម បង្ក​ឱ្យ​កើតភាពប្រឈម រោគបេះដូង និងរោគសរសៃឈាមខួរក្បាល កាន់តែកើនឡើង ។ ដូច្នេះក្នុង១ថ្ងៃៗ មិនគួរទទួលទាន អំបិលលើសពី ៦ក្រាមនោះទេ ។

អ្នកដែលកាត់បន្ថយ ជាតិអំបិល នៅក្នុងអាហារបានច្រើន និងកាត់បន្ថយភាពប្រឈមរោគបេះដូង និង​សរសៃឈាមបេះដូង ចុះបាន២៥ភាគរយ ព្រមទាំងកាត់បន្ថយ ភាពប្រឈមនឹងការបាត់បង់ជីវិត ព្រោះតែរោគនេះបានរហូតដល់ ២៥ភាគរយ ក្រោយពេលគេ បានតាមដានការសិក្សា អស់​រយៈ​ពេល​ពី ១០-១៥ឆ្នាំក្រោយមក៕

Comments are closed.