" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

មហារីកសុដន់គ្រោះថ្នាក់ខ្លាំងសម្រាប់បុរស

មហារីក​សុដន់ ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ​ថា​ជា​ជំងឺ​ដែល​កើត​ឡើង​ចំពោះ​ស្រ្ដី ប៉ុន្ដែធាតុពិត បុរស​​ក៏​អាច​កើត​ជំងឺ​នេះ​ផង​ដែរ​ គ្រាន់​តែ​​មិន​ច្រើន​ដូច​ស្រ្ដី​ប៉ុណ្ណោះ​។ ទោះ​បី​ជា​វា​ជា​ជំងឺ​ដ៏​កម្រ​សម្រាប់​បុរស​ក៏​ពិត​មែន ប៉ុន្ដែ​ប្រសិន​បើ​បុរស​ណា​កើត​វា​ហើយ គឺ​គ្រោះ​ថ្នាក់​ជាង​ស្រ្ដី​ទៅ​ទៀត​ ពោល​គឺ​អាច​ស្លាប់​លឿន​ជាង​ស្រ្ដី​។

មូល​ហេតុ​ដែល​បុរស​ មិន​អាច​ទ្រាំ​ទ្រ​បាន​យូរ​ជាមួយ​នឹង​ជំងឺ​នេះ គឺ​ដោយ​សារ​តែ​បុរស​ដែល​កើត​ជំងឺ​នេះ មិន​បាន​ដឹង​ខ្លួន​ថា​កំពុង​តែ​កើត ហើយ​រោគ​សញ្ញា​សម្រាប់​សម្គាល់​ថា​កើត​ជំងឺ​នេះ ក៏​ចេញ​យឺត​នោះ​ដែរ ដែល​ហេតុ​នេះ​ហើយ​ ការ​ព្យាបាល​ក៏​យឺត​ពេល​នោះ​ដែរ​។

យោង​តាម​ការ​ស្រាវ​ជ្រាវ​ដ៏​ធំ​បំផុត​មួយ​ បាន​បង្ហាញ​ថា ជា​មធ្យម ស្រ្ដី​ដែល​កើត​មហារីក​សុដន់ អាច​រស់​​នៅ​បាន​យូរ​ជាង​បុរ​សចំនួន​ពីរ​ឆ្នាំ​។

ការ​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា មហារីក​សុដន់​សម្រាប់​បុរស គឺ​អាច​រីក​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​បាន​យ៉ាង​ឆាប់​រហ័ស។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​គឺ​បញ្ហា​អាយុ។ បុរស​ដែលកើត​មហារីក​សុដន់​ គឺ​ភាគ​ច្រើន​មាន​វ័យ​ចំណាស់​ជាង​ស្រ្ដី ពោល​គឺ​ជា​មធ្យម​បុរស​មានអាយុ ៦៣ឆ្នាំ ខណៈ​ស្រ្ដី​ ៥៩ឆ្នាំ​៕

Comments are closed.