" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្រ្ដីមានអារម្មណ៍ស្រ្ដេសប៉ះពាល់បេះដូង

ការ​សិក្សា​ស្រាវជ្រាវ​ថ្មីមួយ​បាន​បង្ហាញ​ថា ស្រ្ដី​​ទទួល​រង​នូវ​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​បុរស ដោយ​សារ​តែ​ពេល​មាន​​អារម្មណ៍​ស្រ្ដេស​ខ្លាំង​ម្ដងៗ សម្ពាធ​ឈាម និង​ចង្វាក់​​បេះ​ដូង​ គឺ​សុទ្ធ​តែ​កើន​ឡើង​។

ជាទូទៅនៅ​ពេល​ដែល​អត្រា​បេះ​ដូង និ​ង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឈាម​ដែល​ហូរ​ទៅ​កាន់​សាច់​ដុំ​បេះ​ដូង ក៏​កើន​ឡើង​ដែរ ដែល​អាច​ឲ្យ​បេះ​ដូង​ធ្វើ​ការកាន់​​ខ្លាំង​ជាង​មុន​។ យ៉ាង​ណា​មិញ នៅ​ក្នុង​ករណី​នៃ​ការ​សិក្សា​នេះ បើ​ទោះ​ជា​​អត្រា​បេះ​ដូង​កើន​ឡើង​ក៏​ដោយ ក៏​ឈាម​ដែលហូរ​ទៅ​កាន់​បេះ​ដូង​របស់​ស្រ្ដី​មិន​កើន​ឡើង​ដែរ​។

មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​ផ្សេង​ទៀត ក៏​បានប​ង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​នេះ​ដែរ ដូច​ជា​ ស្រ្ដី​អាច​ប្រឈម​នឹង​ការ​គាំង​បេះ​ដូង នៅ​មាន​អារម្មណ៍​ទុក្ខ​សោក​ និង​ស្រ្ដេស​ខ្លាំង ក្រោយ​មនុស្ស​ជា​ទី​ស្រលាញ់​ស្លាប់​បាត់​បង់​ជីវិត​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា​ នេះ​គឺ​ជា​សារ​មួយ​ សម្រាប់​មនុស្ស​ស្រី​ទាំង​ឡាយ ដែល​ដឹង​ខ្លួន​ថា​ កំពុង​ស្ថិត​ក្នុង​អារម្មណ៍ស្រ្ដេស​ខ្លាំង សូម​ជួប​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​​​​​​​ជំនាញ ដើម្បី​រក​ដំណោះ​ស្រាយ​៕

Comments are closed.