" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ធាត់ដុះក្បាលពោះជាសញ្ញា​ធ្លាក់ចុះសមត្ថភាពផ្លូវភេទ

ទោះ​បី​ជា​បុរសៗ​មាន​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​វីយ៉ាក្រា​ក៏​ដោយ ក៏​ឱសថ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​នេះ​មាន​​​ឥទ្ធិពល​ក្នុង​ពេល​វាយ​លុកលើ គ្រែ​តែ​ម្ដង​ប៉ុណ្ណោះ។ ថ្នាំ​វីយ៉ាក្រា​មិន​អាច​មាន​ប្រសិទ្ធភាព​បាន​យូរ​អង្វែង​ដែរ​។

ដូច្នេះ​បើ​មាន​បំណង​ចង់​ឲ្យ​សម្ព័ន្ធភាព​រួមរ័ក​របស់​ខ្លួន​មាន​រយៈ​ពេល ​ យូរ​នោះ គួរ​ងាក​មក​រក​ការ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​កាត់​បន្ថយការ​ធាត់​ ដុះ​ក្បាល​ពោះ​ និង​ងាករក​របប​អាហារ​សមស្រប មិន​​សូវ​មាន​ជាតិ​ខ្លាញ់ សាច់ ឬ​ប៊ើរ​ដែល​អាច​បណ្ដាល​ឲ្យ​ធាត់​នោះ។

ការ​សិក្សា​ថ្មី​មួយបាន​ឲ្យ​ដឹង​ថា ការ​សម្រក​ទម្ងន់​ត្រឹម​តែ​ ៥ ទៅ​ ១០​ ភាគ​រយ ​​អាច​ធ្វើ​បាន​ក្នុង​រយៈ​ពេល​ជាង​ពីរ​​ខែ​​នោះ​ អាច​ធ្វើ​ឲ្យ​​សកម្ម​ភាព​​ផ្លូវ​ភេទ​របស់​បុរស​មាន​ភាព​ប្រសើរ​ឡើង​វិញ​​ បាន។  ​វា​អាច​ជួយ​ឲ្យ​បុរស​កាត់​បន្ថយការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើសឈាម រោគ​បេះដូង និង​អស់​ខ្លាញ់​ក្បាល​ពោះ ដែល​សម្រួល​ដល់​ការ​វាយ​លុក​លើ​គ្រែ​បាន​គ្រប់​ក្បាច់​​គ្រប់​សណ្ឋាន​ផង​ដែរ ។

មាន​វិធី​ច្រើន​ដែល​បង្ហាញ​ថា បុរសៗ​ធាត់​ញ៉ុក​ខ្លាញ់ និង​ដុះ​ក្បាល​ពោះ​អាច​មាន​ភាព​ប៉ះពាល់​ដល់​សម្ព័ន្ធ​ភាព​រួម​ភេទ​ថយ​ចុះ។ ដូច​ជា ការ​ឡើង​សម្ពាធ​ឈាម​គឺ​អាច​ប៉ះពាល់​ប្រដាប់​ភេទ​បុរស ហើយ​វា​អាច​បង្ក​ឲ្យ​សកម្មភាព​ផលិត​អ័រម៉ូន ឬ ទឹក​ស្ពែម​មាន​ការ​ធ្លាក់​ចុះ៕

1 Comment

  1. I like reading Health News, make everyone know how to adjust our health.

Leave a Response