" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ជំងឺស្ងួតភ្នែកកំពុងកើនឡើងលើក្រុមយុវវ័យ

ការ​ចំណុះ​ទៅលើ​ឧបករណ៍បច្ចេកវិទ្យា​ខ្ពស់​ កំពុង​រំញោច​ស្ថានភាព​ជរាភាព​នៅ​​ភ្នែក​របស់​ក្រុមមនុស្ស​វ័យក្មេង ដោយ​សារ​ពួកគេ​មិនសូវ​ព្រិច​ភ្នែក​។​ ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​តាំងពី​ កុំព្យូទ័រ​ បណ្តាលឱ្យ​មនុស្ស​វ័យក្មេង​ជាច្រើននាពេល​បច្ចុប្បន្ននេះ​ជួប​បញ្ហា​អំពី​ ភ្នែក គឺ​ភ្នែក​ត្រូវ​ស្ងួត ។​

ស្ថិតិ​របស់​មហាវិទ្យាល័យ Cardiff បង្ហាញថា យុវជន​រាប់លាន​នាក់​នៅ​អង់គ្លេស​កំពុង​កើត​ជំងឺ​ស្ងួត​ភ្នែក បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​រមាស់ ក្រហម ដោយសារ​ពួកគេ​សម្លឹង​ជាប្រចាំ​ទៅលើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ ។​

​បណ្ឌិត Christine Purslow ឱ្យដឹងថា ពេល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ ខួរក្បាល​របស់​មនុស្ស​ម្នាក់​ប្រមូលផ្តុំ​ហួស​កម្រិត​ទៅលើ​អេក្រង់ ដល់​ថ្នាក់​ភ្លេច​ព្រិច​ភ្នែក។ រឿងនេះ​វា​មាន​ឥទ្ធិពលទៅដល់​ប្រព័ន្ធ​លាប​រអិល​របស់​ភ្នែក។

តាម​​​ធម្មតា​ព្រិច​ភ្នែក​ពី​ ១២-១៥​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​អត្រា​នេះអាច​ថយចុះ​នៅ​ត្រឹម៧​ឬ​៨​ដង​ក្នុង​មួយ​នាទី ពេលមនុស្ស​ជក់​តាមដាន​អេក្រង់​កុំព្យូទ័រ។ ភ្លេច​ព្រិច​ភ្នែកនឹង​ជំរុញ​ស្រទាប់​ទឹកភ្នែក​ដែលជាស្រទាប់​សារជាតិ​រំអិល​ ការពារ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក​ធ្លាក់​ក្នុង​ស្ថានភាព​សកម្មភាព​គ្មាន​ ប្រសិទ្ធភាព ។

​ពួក​ជំនាញការ​ទូន្មាន​អ្នក​ដែល​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​ជាប្រចាំ គួរ​ហាត់​ទម្លាប់​សម្រាក​​តាម​ម៉ោង ដើម្បី​បន្ថយ​សកម្មភាព​ភ្នែក​និង​កុំ​ភ្លេច​ព្រិច​ភ្នែក​ជាប្រចាំ ដើម្បី​រំញោច​លទ្ធភាព​លាប​រំអិល​របស់​ស្រទាប់​ទឹកភ្នែក​៕

Comments are closed.