" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្រ្ដីមានជំងឺបេះដូងច្រើនកើតបានកូនស្រី

ទំនាក់​ទំនង​ដែល​មិន​មានអ្នក​នឹក​ស្មាន​ដល់ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អ៊ីរ៉ង់​រក​ឃើញ ពោល​គឺ​ទំនាក់​ទំនង​រវាង​ជំងឺ​បេះ​ដូង និង​ការ​បង្កកំណើត​កូន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ បាន​រក​ឃើញ​ថា ស្រ្ដី​ដែល​មាន​ជំងឺ​បេះ​ដូង គឺ​ភាគ​ច្រើន បាន​កើត​បាន​កូន​ស្រី​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​សិក្សា​លើ​ស្រ្ដី​មាន​ផ្ទៃ​ពោះ​ចំនួន ២០០នាក់ ដែល​មាន​អាយុ​ជា​មធ្យម ២៩ឆ្នាំ​ ដែល​ក្នុង​នោះ​ ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​ទទួល​រង​ជំងឺ​បេះ​ដូង​។

លទ្ធផល​ គេ​បាន​កត់​សម្គាល់​ឃើញ​ថា កូន​ដែល​កើត​ពី​មាតា​ទាំង​២០០នាក់​នោះ គឺ​មាន​ដល់​ទៅ ៧៥ភាគ​រយ​ ជា​កូន​ស្រី​។ ​

លោក​វេជ្ជ​បណ្ឌិត Kathryn Taubert នាយក​ផ្នែក​ការិយាល័យ​វិទ្យាសាស្រ្ដ​នៃ​សហព័ន្ធ​បេះ​ដូង​ពិភព​លោក បាន​បញ្ជាក់​ថា ក្រូម៉ូសូម​នៅ​ក្នុង​មេជីវិត​ឈ្មោល​របស់​បុរស​ គឺ​ជា​អ្នក​កំណត់​ភេទ​របស់​ទារក​។ ប៉ុន្ដែ​ការ​សិក្សា​នេះ បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​សុខ​ភាព​មាតា និង​ភេទ​របស់​ទារក​៕

Comments are closed.